Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

បានផុស

នៅ

ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកនយោបាយនៅកម្ពុជា បានចំអកឱ្យទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង​ដែល​កំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែលបានតាំងខ្លួនជាអ្នកជំនាញខាងកសិកម្ម ខណៈ​ទណ្ឌិតរូបនេះ​មិនទាន់​ស្គាល់​ផ្លែ​ខ្នុរ​ច្បាស់លាស់​នៅឡើយ។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «បើតាមការកត់សម្គាល់របស់ខ្ញុំកន្លងមក​នេះ លោក សម រង្ស៊ី មិនដែលចុះទៅដល់វាលស្រែ ឬក៏ចុះទៅជួបកសិករបែបសម្លៀកបំពាក់បែបអ្នកស្រែនៅតាមមូលដ្ឋានម្ដងណាទេ ប៉ុន្ដែបើគាត់ចុះទៅ គឺពាក់អាវធំ ក្រវ៉ាត់ករ និងស្បែកជើងប៊ូឡើងខ្មៅរលោង»។

ក្នុង​ន័យ​នេះ លោកចង់បង្ហាញថា «លោក សម រង្ស៊ី មានកំណើតកើតជាពីកូនអភិជន តែ​គាត់​តាំង​ខ្លួន​ជា​បណ្ឌិតខាងកសិកម្ម ទាំងដែលខ្លួនមិនដែលស្គាល់រសជាតិជីវភាពជាកសិករ និងមិនបានស្គាល់ស្ថានភាពកសិករយ៉ាងណានោះទេ។

ដូច្នេះ​ទោះជា​គាត់ជាអ្នកនយោបាយក៏ដោយ តែគាត់មិនបានដឹងស៊ីជម្រៅពីកសិកម្មនោះទេ តែគាត់ដឹង គឺដឹងតាមរយៈកូនចៅគាត់រាយការណ៍ប្រាប់គាត់ប៉ុណ្ណោះ»។

អ្នកវិភាគរូបនេះបានបន្ថែមថា ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយដែលចេះគ្រប់រឿង និងជាអ្នកជំនាញស្ទើគ្រប់វិស័យ ដើម្បីប្រមូលលេសផ្សេងៗយកមកដាក់បន្ទុកលើរាជរដ្ឋាភិបាល។ ការបញ្ចេញមតិយោបល់របស់គាត់ គឺមានចេតនាបួលបង្កាច់ លាបពណ៌ និងញុះញង់ពលរដ្ឋឱ្យមានការរើសអើងរាជរដ្ឋាភិបាល ក្នុង​គោលបំណងចង់ឱ្យមានចលាចលនៅក្នុងសង្គម ដើម្បី​គាត់​មាន​ឱកាសវិលចូលស្រុកវិញតែប៉ុណ្ណោះ។

ចំណែកប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី បានថ្លែងថា «ខ្ញុំបានឃើញវីឌីអូគាត់ពន្យយល់ពីផ្លែខ្នុរហ្នឹងដែរ និងការពន្យល់លើហ្វេសប៊ុកគាត់។ ក្ដិបខ្នុរ សម រង្ស៊ី ហៅថា កូនខ្នុរ ហើយផ្លែខ្នុរ សម រង្ស៊ី ហៅថា មេខ្នុរ ហើយខ្ញុំមើលហើយក៏ហួសចិត្តដែរ។ ពីបរមបុរាណមក គ្មានទេពាក្យថា«កូនខ្នុរ» មានតែពាក្យថា «ក្តិបខ្នុរ» ឬសម រង្ស៊ី ចង់បង្កើតពាក្យថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនប្រើជំនួសពាក្យថា ក្តិបខ្នុរ»។

លោកបានចោទជាសំណួរ​មួយ​ថា បើ​ត្រឹមតែការពន្យល់ពីរឿងខ្នុរធ្វើមិនកើតផង តើឱ្យរៀបចំយុទ្ធសាស្ត្រនយោបាយកសិកម្ម និងដឹកនាំប្រទេសយ៉ាងដូចម្តេច? សម រង្ស៊ី មិនដែលស្គាល់ពីការលំបាករបស់កសិករ ហើយក៏មិនយល់ច្បាស់ពីរបៀបបង្កបង្កើតផលកសិកម្មនោះទេ ហើយក៏មិនសាកសមជាអ្នកដឹកនាំប្រទេសដែរ។

លោកបន្តថា ការសរសេររៀបរាប់នៅលើបណ្ដាញសង្គមរបស់លោក សម រង្ស៊ី គឺជាអ្វីដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលជាសេនាធិការសំខាន់របស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់» កាលពីថ្ងៃទី ២០ ខែមករាឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​មិន​បាន​ទុក​ប្រជាពលរដ្ឋចោល នៅ​ពេល​ពលរដ្ឋ​កំពុង​មាន​ទុក្ខកង្វល់​ក្នុងការធ្វើកសិកម្មនោះទេ។

សម្ដេច​បាន​បញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល មិន​ត្រឹម​តែ​គិតគូរ​ពី​តម្លៃទីផ្សារនៃការ​ធ្វើកសិកម្ម​តែមួយមុខនោះទេ ប៉ុន្តែ​ថែម​ទាំងបាន​នឹង​កំពុងជំរុញការវិនិយោគឱ្យកាន់តែច្រើន ដើម្បីបង្កើនការងារ និងបង្កើនប្រាក់ចំណូលឱ្យកាន់តែច្រើនបន្តទៀតផងដែរសម្រាប់ប្រជាពលរដ្ឋ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា រាជរដ្ឋាភិបាលបានតម្លើងឥណទានរហូតដល់ ១៥០លានដុល្លារអាមេរិក ដើម្បីប្រមូលទិញស្រូវពីកសិករ ដើម្បីឆ្លើយតបទៅនឹងវិបត្តិស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេស និងថា ការទម្លាក់លុយ១៥០លានរបស់រដ្ឋ ក៏ដើម្បីធានាថា ម្ចាស់​រោងម៉ាស៊ីនកិនស្រូវ​មានលទ្ធភាពគ្រប់គ្រាន់​ក្នុងការទៅខ្ចី​លុយ​ពី​ធនាគារឯកជន ដើម្បីប្រមូលទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាព៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម