ព័ត៌មានជាតិ
កម្ពុជាគ្រោងបង្កើតគណៈកម្មការអន្តរក្រសួងបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង ថាកម្ពុជាគ្រោងបង្កើតគណៈកម្មាធិការចំពោះកិច្ចអន្តរក្រសួងប្រឆាំងឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ ដោយយោងតាមសេចក្ដីថ្លែងការណ៍របស់សម្ដេចធិបតីក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ កាលពីថ្ងៃទី២៦ ខែមករា។

លោកស្រី ជូ ប៊ុនអេង ប្រាប់កម្ពុជាថ្មីថា ការបង្កើតគណៈកម្មាធិការចំពោះកិច្ចកំពុងនៅសិក្សានៅឡើយដោយមិនទាន់មានព័ត៌មានលំអិតនោះទេ។ លោកស្រីបន្ថែមថាបទល្មើសឆបោកតាមអនឡាញមានការពិបាកដែលត្រូវមានស្ថាប័នច្រើនចូលរួម និងមិនត្រឹមតែពាក់ព័ន្ធនៅកម្ពុជាទេ។
លោកស្រីថា៖ «ដូចដែលបានដឹងអ៊ីចឹងព្រោះថារឿងមួយកើតឡើងវាមានស្ថាប័នច្រើន យើងមិនអាចថាម្នាក់ហ្នឹងជាជនល្មើសតែម្យ៉ាងទេព្រោះក្នុងពេលដែលជាជនល្មើសអ្នកហ្នឹងក៏ជាជនរងគ្រោះព្រោះថាឥឡូវវាច្របូកច្របល់អ៊ីចឹង! អ៊ីចឹងយើងត្រូវតែបង្កើតក្រុមការងារឬមួយក៏គណៈកម្មការលោកថាចំពោះកិច្ចហ្នឹងអាចថាបែងចែកតួនាទីភារកិច្ចយ៉ាងណាយើងចាំមើលតទៅទៀត។ ប៉ុន្ដែរឿងដែលសំខាន់គឺឆ្លើយតបនឹងបញ្ហាហ្នឹង»។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានខ្មែរថាមស៍បានចុះផ្សាយថាការបង្កើតគណៈកម្មាធិការអន្តរក្រសួងនេះនាយករដ្ឋមន្រ្តី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាថា «ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ»។

ជាការកត់សម្គាល់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត និងរាជទូតប្រទេសអាស៊ានទាំង១០ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ានឱ្យចាត់វិធានការខ្លាំងក្លាដើម្បីបង្ក្រាបការលេងល្បែងស៊ីសង និងការបោកប្រាស់តាមអ៊ីនធើណិត ដោយបានលើកឡើងពីក្ដីបារម្ភចំពោះប្រតិបត្តិការឧក្រិដ្ឋកម្មជាច្រើនក្នុងតំបន់អាស៊ាន។
កាសែតចិន CGTN បានដកស្រង់ប្រសាសន៍លោក Wang Yi ចុះផ្សាយថា៖ «សង្ឃឹមថា ប្រទេសពាក់ព័ន្ធនឹងរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន ចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងបង្រ្កាបយ៉ាងខ្លាំងក្លាចំពោះការល្បែងស៊ីសងតាមអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដើម្បីគាំពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងមិនបណ្តែតបណ្តោយឱ្យឧក្រិដ្ឋជនស្ថិតនៅក្រៅសំណាញ់ច្បាប់ជាដាច់ខាត»។

យោងតាមមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ CSIS របស់សហរដ្អអាមេរិក បានោ្យដឹងថា ការបោកប្រាស់តាមអ៊ីនធឺណិតនៅតំបន់អាស៊ីអាគ្នេយ៍ រកចំណូលបានជាង ៤៣,៨ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ អ្នកជំនាញបានកត់សម្គាល់ថា មូលនិធិទាំងនេះបានបញ្ជូនទៅរកការផលិត និងការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការជួញដូរផ្លូវភេទ និងការជួញដូរសត្វចិញ្ចឹមកម្រ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង