Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ មកដល់ពេលនេះមិនទាន់មានរបាយការណ៍កើនឡើងពីជំងឺសួត និងផ្លូវដង្ហើម អំឡុងពេលមានខ្យល់ពុលឡើយ

បានផុស

នៅ

វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់មកកាន់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ថា គិតមកដល់ពេលនេះ លោកនៅមិនទាន់ទទួលបានរបាយការណ៍ថា មានការកើនឡើងនូវអ្នកជំងឺសួត និងផ្លូវដង្ហើម អំឡុងពេលកម្ពុជាមានករណីខ្យល់ពុលក្នុងស្រទាប់បរិយាកាស កាលពីពេលថ្មីៗនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ស្របពេលដែលកម្ពុជា ទើបតែទទួលរងនូវខ្យល់ពុលក្នុងស្រទាប់បរិយាកាស ដែលជាក្តីបារម្ភចំពោះសុខភាព ហើយក្រសួងពាក់ព័ន្ធនានាក៏បានចេញនូវវិធានការផ្សេងៗដើម្បីការពារចំពោះខ្យល់ពុលនេះដែរ។ ទន្ទឹមនេះ បើនិយាយពីការកើនឡើងនូវអ្នកដែលកើតជំងឺសួត និងផ្លូវដង្ហើមអំឡុងពេលនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បាននិយាយថា៖ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ យើងមិនទាន់មានរបាយការណ៍ពីមន្ទីរពេទ្យ ឬគ្រឹះស្ថានសុខាភិបាលទាំងរដ្ឋ និងឯកជន ថាមានការកើនឡើងនៃជំងឺផ្លូវដង្ហើម ឬជំងឺសួត កើនឡើងគួរឱ្យកត់សម្គាល់នោះទេ គឺនៅធម្មតាដដែល ទិន្នន័យនេះគឺថាមិនបានផុតពីការរំពឹងទុកនោះទេ

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់

លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្នអ្វីដែលមានវិជ្ជមានច្រើននោះ គឺការកើនឡើងនៃការឆ្លងជំងឺផ្តាសាយច្រើន ប៉ុន្តែ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈធ្ងន់ធ្ងរឡើយ។ អ្វីដែលជាចំណុចសំខាន់នោះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ សំណូមពរឱ្យមានការលាងដៃឱ្យបានល្អ រៀបអាហារឱ្យមានអនាម័យខ្ពស់អំឡុងពេលមានការជួបជុំនានា ចៀសវាងមានផ្ទុកវីរុស ឬ ការពុលអាហារជាដើម។ លោកបន្ថែមថា ចំពោះអ្នកដែលចេញរោគសញ្ញាផ្តាសាយ សូមឱ្យពាក់ម៉ាស់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូឱ្យបានស្អាត ហើយនៅឆ្ងាយពីសមាជិកគ្រួសារ ជាពិសេសកុមារតូចៗ និងមនុស្សចាស់ ចៀសវាងផលពាល់ដល់សុខភាព។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាស ពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ថាសម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២៨​ ខែមករា ឆ្នាំ២០២៥ សន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។ ក្រសួងបញ្ជាក់ថា ពណ៌ខៀវគុណភាពខ្យល់ ល្អណាស់ មាននៅខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តប៉ៃលិន។ ចំណែក ពណ៌បៃតង គុណភាព ខ្យល់ល្អ មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកែប។ រីឯ ពណ៌ទឹកក្រូច គុណភាពខ្យល់ បង្គួរ មាននៅខេត្តពោធិ័សាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម