ព័ត៌មានជាតិ
សណ្ឋាគារ ៦កន្លែងនៅមណ្ឌលគិរី ត្រៀមរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំចិន
ក្នុងឱកាសពិធីចូលឆ្នាំចិន-វៀតណាមនេះ ភ្ញៀវទេសចរនឹងធ្វើដំណើកម្សាន្ដតាមតំបន់រមណីដ្ឋាននានា ពិសេសខេត្តមណ្ឌលគិរី គឺតែងតែទទួលបានភ្ញៀវទេសចររាប់មុឺនសែននាក់ក្នុងមួយឆ្នាំៗ ជាមួយគ្នានេះ សណ្ឋាគារចំនួន ៦កន្លែងក្នុងខេត្តមណ្ឌលគិរី បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។

ស្របក្នុងឱកាសនោះដែរ ក្នុងក្រុងសែនមនោរម្យ មានសណ្ឋាគារ៦កន្លែង ស្ថិតនៅមិនឆ្ងាយនោះទេពីរង្វង់មូលគោព្រៃ ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរមកកម្សានឱកាសពិធីបណ្យចូលឆ្នាំចិន វៀតណាមនាពេលខាងមុខនេះ និងមានទីធ្លាស្អាត សេវាកម្មល្អ និងផាសុខភាព។
បើតាមកាឲ្យដឹងពីលោក ស៊ាង សឿង ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានប្រាប់ថា សណ្ឋាគារក្នុងសែនមនោមរម្យមាន ចំនួន៧កន្លែងកំពុងដំណើរការធ្វើអាជីវកម្មនៅពេលបច្ចុប្បន្ននេះហើយតែងតែទទួលបានភ្ញៀវទេសចរ មកស្នាក់នៅ ស្ទើរមិនលស់ថ្ងៃជាពិសេស ពិធីបុណ្យធំម្ដងៗ ភ្ញៀវទេសចរតែងតែមកសម្រាក នឹងធ្វើដំណើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តមណ្ឌលគិរី។

ប្រធានមន្ទីររូបនេះបានបង្ហាញពីឈ្មោះ សណ្ឋាគាដែលកំពុងដំណើរការរួមមាន។
១-សណ្ឋាគារ អឿន សកុណា មានបន្ទប់ស្នាក់នៅចំនួន៤៦បន្ទប់ ស្ថិតនៅសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ។
២-សណ្ឋាគារ អេង ធីតា មានបន្ទប់ស្នាក់នៅចំនួន៥០បន្ទប់ ស្ថិតនៅសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ។
៣-សណ្ឋាគារ ស្រុី លាងហុីម ធីតា មានបន្ទប់ស្នាក់នៅចំនួន២០បន្ទប់ ស្ថិតនៅសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ។
៤-សណ្ឋាគារ ពេជ្រ ទេវី មានបន្ទប់ស្នាក់នៅចំនួន៣៤បន្ទប់ ស្ថិតនៅសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ។
៥-សណ្ឋាគារ ពេជ្រាដា មានបន្ទប់ស្នាក់នៅចំនួន២៥បន្ទប់ ស្ថិតនៅសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ។
៦-សណ្ឋាគារ ឡា រីដា មានបន្ទប់ស្នាក់នៅចំនួន២០បន្ទប់ ស្ថិតនៅសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕
អត្ថបទ៖រៀម សុខហេង


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម