Connect with us

ព័ត៌មានជាតិ

គ្រូបង្រៀន​ម្នាក់​​ចង ក បញ្ចប់ជីវិត​ ដោយសារ​មាន​ជំងឺប្រចាំកាយ

បានផុស

នៅ

​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​១៨ ខែមីនា ឆ្នាំ​២០២១ ដោយមាន​គ្រូបង្រៀន​ម្នាក់​បាន​ស្លាប់​ដោយ​ចង ក សម្លាប់ខ្លួន​។​

ករណី​អត្តឃាត​នេះ​កើតឡើង​នៅវេលា​ម៉ោង​១​និង​៣៥​​នាទីយប់​ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នៅ​ចំ​ណុច​ភូមិ​សម្មរ ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្តតាកែវ ​ដែល​គេ​ស្គាល់​អ្នកស្លាប់​ជា​គ្រូបង្រៀន​នៅ​សាលា​វិទ្យាល័យ​កោះអណ្ដែត​មានឈ្មោះ អៀង អ៊ួ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សម្តី​ពីបងស្រី​របស់ជនរងគ្រោះ​បានឲ្យ​ដឹងថា ប្អូនប្រុស​របស់គាត់​ពិត​ជា​គ្រូបង្រៀន​មែន​តែ​ដោយសារ​ជំងឺ​រាំ​រៃ​ប្រចាំកាយ ប្អូន​គាត់​ចេះតែ​ចង់​គិត​ខ្លី​បី បួន​ដង​ហើយ​ ​តែ​គាត់​ចេះតែ​ហាមឃាត់ និយាយ​លើកទឹកចិត្ត​ប្អូន លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើ​ថា​ទៅ​ដើរលេង​ផ្ទះ​មិត្តភ័ក្ដិ​ដែល​នៅ​ភូមិ​ក្បែរ​គ្នា ស្រាប់តែ​មកដល់​ម៉ោង​០១.៣៥​នាទី​មាន​គេ​ប្រាប់ថា​ប្អូនប្រុស​គាត់​បានធ្វើ​អត្ថ​ឃាត​ចង ក និង​ក្រ​ម៉ា​លើ​មែកឈើ​ស្លាប់​បាត់ទៅហើយ​។​

ភ្លាមៗ​នោះ​អ្នកភូមិ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ធ្វើ​កោសល្យវិច័យ​ឃើញថា​ពិតជា​ធ្វើអត្តឃាត​ដោយ​ចង ក មែន​ និង​បានប្រគល់​សព​ទៅ​សាច់ញាតិ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណីជាតិ​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១០ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម