Connect with us

ព័ត៌មានអន្ដរជាតិ

ណាសា តាមដានអាចម៍ផ្កាយ ដែលនឹងហោះកាត់ផែនដី ក្នុងល្បឿនលឿនជាងគ្រាប់កាំភ្លើង ១០ដង  

បានផុស

នៅ

តាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃអង្គារទី២៨ខែមករាឆ្នាំ២០២៥, អង្គការណាសា កំពុងតាមដានគន្លងហោះរបស់អាចម៍ផ្កាយទំហំប៉ុនរថយន្តក្រុងមួយ ដែលនឹងឆ្លងកាត់ផែនដីនៅពាក់កណ្តាលសប្តាហ៍នេះ ជាមួយនឹងល្បឿនលឿនជាងគ្រាប់កាំភ្លើងរហូតដល់ទៅ១០ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាចម៍ផ្កាយនេះត្រូវបានគេឲ្យឈ្មោះថា 2025 BS4 មានអង្កត់ផ្ចិតចន្លោះពី៥ទៅ១២ម៉ែត្រ ហើយវាមានចម្ងាយ ៨២២ ៣៧៤ គីឡូម៉ែត្រពីភពផែនដីនៅពេលវាធ្វើដំណើរឆ្លងកាត់ ជាមួយល្បឿន៥៦ ៣២៧គីឡូម៉ែត្រក្នុងមួយម៉ោង។

ភ្លាមៗនេះអង្គការណាសា មិនទាន់ហ៊ានចាត់ទុក 2025 BS4 គឺវត្ថុហោះកៀកផែនដីនោះទេ ខណៈខ្លួនកំពុងតាមដានបន្ត។

យ៉ាងណាក៏ដោយ អង្គការណាសា បានចេញសេចក្តីជូនដំណឹងរួចទៅហើយ កុំឲ្យគ្រប់គ្នាព្រួយបារម្ភព្រោះថា អាចផ្កាយនេះ នឹងមិនប៉ះពាល់ដល់ភពផែនដីឡើយ។

ទោះបែបនេះក្តី តាមការវិភាគ, ប្រសិនបើអាចម៍ផ្កាយ 2025 BS4 ហោះបុកផែនដីវិញ កម្លាំងផ្ទុះរបស់វាគឺស្មើនឹងគ្រាប់បែក TNT ១៩ ០០០តោន ហើយបើសិនជាធ្លាក់ចំទីក្រុងធំទៀតនោះ វានឹងបង្កជាវិនាសកម្មយ៉ាងធំធេង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាចម៍ផ្កាយប៉ុនអគារកម្ពស់១០ជាន់ ហោះកាត់ផែនដី មុនថ្ងៃបុណ្យណូអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម