Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ចាប់បានសំឡេង ភ័យស្មានតែរុស្ស៊ីតាមដាននាវាមុជទឹកខ្លួន ការពិតជាផោមត្រីបាឡែន សោះ

បានផុស

នៅ

ស្តាប់ទៅដូចជាកំប្លែងបន្តិចប៉ុន្តែវាជារឿងពិត! ក្រោយការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ ជុំវិញសំឡេងចម្លែក ដែលដំបូងឡើយកងទ័ពជើងទឹកអង់គ្លេស ចោទថាជាការតាមដានរបស់រុស្ស៊ីលើនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួននោះ តាមពិតទៅវាគឺជា ផោមត្រីបាឡែន ទៅវិញទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីកងទ័ពជើងទឹកអង់គ្លេស បានប្រាប់សារព័ត៌មាន New York Post កាលពីថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥ថា ខ្លួនចាប់បានរលកសញ្ញានៃសំឡេងចំនួន២ នៅចន្លោះកោះ Applecross និង Raasay នៃប្រទេសស្កុតឡែន ក្នុងរយៈពេលប៉ុន្មានថ្ងៃដាច់ពីគ្នា។ រលកសំឡេងដំបូងគឺស្ថិតនៅប៉ែកខាងជើង ហើយប៉ុន្មានថ្ងៃក្រោយមក មានរលកសំឡេងមួយទៀតស្ថិតនៅប៉ែកខាងត្បូង ដូច្នេះហើយ ទើបអង់គ្លេស សម្រេចចិត្តចេញសេចក្តីព្រមានឲ្យកងទ័ពជើងទឹករបស់ខ្លួន មានការប្រុងប្រយ័ត្ន។

ពីដំបូង ឧត្តមនាវីឯកម្នាក់សន្មត់ថា អគ្គនាយកដ្ឋានស្រាវជ្រាវទឹកជ្រៅរបស់យោធារុស្ស៊ី (GUGI) ប្រហែលជាកំពុងព្យាយាមដាក់ពង្រាយឧបករណ៍ចាប់សញ្ញា ដើម្បីតាមដាននិងប្រមូលព័ត៌មានពីនាវាមុជទឹករបស់កងទ័ពជើងទឹកអង់គ្លេស រួមមានទាំងនាវា Vanguard ផងដែរ។

យ៉ាងណា ឥឡូវអង់គ្លេសសន្មត់ហើយថា «ក្រោយការវិភាគយ៉ាងល្អិតល្អន់, នោះគឺជារលកសំឡេងសត្វសមុទ្រស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រពីមូលដ្ឋាននាវាមុជទឹក។ ត្រីបាឡែន បានបញ្ចេញឧស្ម័ននៅពេលដែលយើងចាប់រលកសញ្ញាបាន»។

បានជាអង់គ្លេសបារម្ភខ្លាំងចំពោះសកម្មភាពរុស្ស៊ីនៅឯសមុទ្រព្រោះថា នាវាមុជទឹកទាំងនេះ គឺជាកម្លាំងដ៏សំខាន់ដើម្បីកម្លាសត្រូវ ជាពិសេសខ្មាំងដែលមានអាវុធនុយក្លេអ៊ែរ។

ម្យ៉ាងនេះមិនមែនទើបលើកដំបូងឡើយដែលត្រីបាឡែនបង្កឲ្យមានការភាន់ច្រឡំ ពោលកាលពីឆ្នាំ២០១៩ ត្រីបាឡែនមួយហ្វូង ត្រូវបានគេប្រទះឃើញនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសន័រវេស ដែលគេច្រឡំថាជា «ចារកម្មរុស្ស៊ី» និងចំណាយពេលតាមដានរាប់ឆ្នាំ ដល់ចុងក្រោយទើបដឹងការពិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះល្បាតរបស់បារាំង រងការគំរាម​និង​ការតាមដាន​ពីយោធារុស្ស៊ីនៅសមុទ្រ​បាល់​ទិក​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

សន្តិសុខសង្គម៣ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម