ព័ត៌មានជាតិ
ប៉ាឡេស្ទីននឹងបញ្ជូនមន្ត្រីមកដកបទពិសោធន៍ដំណើរការកសាងសន្តិភាពនៅកម្ពុជា
គណប្រតិភូប៉ាឡេស្ទីននឹងធ្វើដំណើរមកប្រទេសកម្ពុជានៅចុងខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីដកបទពិសោធន៍អំពីការកសាងសន្តិភាព ការអភិវឌ្ឍប្រទេស និងដំណើរការនៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។

ដំណឹងពីការធ្វើដំណើររបស់ប្រតិភូប៉ាឡេស្ទីនមកកម្ពុជាត្រូវបានឲ្យដឹងក្នុងជំនួបរវាងរដ្ឋលេខាធិការ នៃក្រសួងការបរទេសលោក មាស គឹមហេង និងអនុប្រធានបេសកកម្ម លោក Kensuke NAGASE នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេសនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សាភាគីទាំងពីរបានផ្តោតសំខាន់លើក្របខណ្ឌនៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ីខាងកើតដើម្បីការអភិវឌ្ឍប៉ាឡេស្ទីន (CEAPAD)។

លោករដ្ឋលេខាធិការ មាស គឹមហេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានអញ្ជើញកម្ពុជាឱ្យចូលជាសមាជិក CEAPAD និងបានជម្រាបជូនអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ដល់គណៈប្រតិភូប៉ាឡេស្ទីន អំពីការកសាងសន្តិភាព ការថែរក្សាសន្តិភាព ការកសាង និងការស្តារប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាមជិត៣ទសវត្សរ៍កន្លងមក។
បន្ទាប់ពីសម្រេចនូវបទឈប់បាញ់កាលពីសប្ដាហ៍មុនជាមួយអ៉ីស្រាអ៊ែល និងបើកផ្លូវឲ្យមានការដោះដូរចំណាប់ខ្មាំងជាមួយអ្នកទោសបន្ថែមទៀតនៅក្រោមកិច្ចព្រមព្រៀងមួយដែលមានបំណងបញ្ចប់សង្គ្រាមជាង ១៥ ខែកន្លងមកនេះ។ ជនជាតិប៉ាឡេស្ទីនដដែលភៀសខ្លួនបានចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់ផ្ទះសំបែងខ្លួនវិញហើយ។

សង្គ្រាមអ៉ីស្រាអ៊ែល ប៉ាឡេស្ទីន បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សានិងធ្វើឲ្យពលរដ្ឋតំបន់នេះស្ទើរតែទាំងអស់ភៀសខ្លួនពីផ្ទះសម្បែង។
យោងតាមការចុះផ្សាយរបស់ Ajazeera ប្រជាជនប៉ាឡេស្ទីន ៤៦ ៧០៧ នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេល១៥ខែនៃសង្គ្រាមនេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី