Connect with us

ព័ត៌មានជាតិ

សម្ភារប្រើប្រាស់កែច្នៃ​ពី​អ្នក​ស្រុក​​ខេត្ត​សៀមរាប​ ដឹក​តាម​រម៉កលក់ ទទួល​ការ​គាំទ្រ​ពីពលរដ្ឋ​ខ្មែរ​គ្រប់ទិសទី

បានផុស

នៅ

សម្ភារប្រើប្រាស់​គ្រប់ប្រភេទ ដែលជាស្នាដៃកែច្នៃពីពលរដ្ឋ​​ក្នុងមូលដ្ឋាន​ខេត្ត​សៀមរាប កំពុងទទួលបានការគាំទ្រពីពលរដ្ឋ និងភ្ញៀវបរទេស ជាពិសេសនៅតាម រមណីយដ្ឋាន ហាងកាហ្វេ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងកន្លែង​កម្សាន្ត​នានា។ នេះបើ​តាមការឲ្យដឹងពីលោក ចេង ចាវ ដែលប្រកប​មុខរបរ​ដឹកលក់​សម្ភារធ្វើដោយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​សៀមរាប បន្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទូទាំង​ប្រទេស​​។

ជាមួយ​រម៉កដឹកសម្ភារ​យ៉ាងសំពីងសំពោង លោក ចេង ចាវ បាន​ចំណាយពេល​ជាង ២ ខែ ​​ធ្វើ​ដំណើរ​ចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ កំពង់ចាម និងទើប​មក​ដល់​​ក្រុង​ក្រចេះ ដោយត្រូវ​ឈប់សម្រាកជាហូរហែរនៅតាមវត្តអារាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈមុខរបរ​ដើរ​លក់​សម្ភារប្រើប្រាស់​តាម​ខេត្ត​ក្រុង​ផ្សេងៗ​​អស់​រយៈពេល​ប្រមាណ​ ៥ ទៅ ៦ ឆ្នាំ លោក ចេង ចាវ បាន​ឲ្យដឹងថា សម្ភារអស់​នេះគឺលោក​ប្រមូលទិញពីតាមផ្ទះ​អ្នក​ភូមិ​​ក្នុង​ខេត្ត​សៀមរាប ដូចជា ភូមិគោកត្នោត គោកដូង ដែល​ពលរដ្ឋ​ចាស់ៗនៅ​រ​ក្សាស្នាដៃបន្ត​តាំងពីបុរាណមក។

លោក ចេង ចាវ បាន​អះអាង​ថា សម្ភារកែច្នៃ​ទាំង​នេះ​មាន​ការគាំទ្រច្រើន​ ជាពិសេសអ្នកស្រុកកោះសុទិន និងនៅតំបន់ទេសចរ​​កោះប៉ែន​ជាដើម។ លោក​បានចំណាយ​ពេលនៅក្នុងខេត្តកំពង់ចាមរហូតដល់ ២ ខែ និងលក់ដាច់អស់ ៣ ​រម៉កម៉ូតូ ខណៈ​​ដែល​លោក​ទើបតែ​ធ្វើ​ដំណើរ​​មកដល់ខេត្តក្រចេះ ហើយ​គ្រោង​ចេញ​ទៅខេត្តស្ទឹងត្រែង​បន្ត​ទៀត។

លោក ចេង ចាវ ​ទទួលស្គាល់ថា ការលក់ដូរមិនប្រាកដថាលក់ដាច់​ទាំងអស់នោះទេ របស់​ខ្លះក៏លក់ដាច់ ហើយរបស់ខ្លះក៏លក់មិនដាច់ ប៉ុន្តែឥឡូវនេះ​លោកមើលឃើញថា មានប្រជាពលរដ្ឋ​កាន់តែច្រើន​ស្គាល់​អំពីស្នាដៃផលិតផលខ្មែរ និងជួយគាំទ្រច្រើន។

ជាមួយនឹងដំណើរជើងទី១ នេះ លោក ចេង ចាវ បានប្រាប់ថា លោកគ្រោងនឹងវិលត្រឡប់ទៅខេត្តសៀមរាបវិញ នៅក្នុងអំឡុង​ពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យជួយគាំទ្រផលិតផល ក្នុងស្រុកដែលជាស្នាដៃរបស់ខ្មែរ របស់អ្នកខេត្តសៀបរាប ដើម្បីឲ្យផលិតផលខ្មែរដើរទៅមុខ ទាំងអស់គ្នា និងដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅឆ្ងាយ ឲ្យមានការងារធ្វើនៅផ្ទះ និងមានប្រាក់ចំណូល៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម