ព័ត៌មានជាតិ
ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម
ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ «ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដើម្បីផ្តន្ទាទោសបុគ្គលដែលមិនទទួលស្គាល់ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញ។
លោក សំ វីសូ ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលបាននិយាយថា៖«ខ្ញុំគាំទ្រច្បាប់នេះ ព្រោះគ្រួសារខ្ញុំបានបាត់បង់មីងពូសរុប ៥នាក់នៅក្នុងសម័យខ្មែរក្រហម ហើយក្រុមគ្រួសារខ្ញុំនៅតែមានការសោកស្ដាយចំពោះការបាត់បង់សាច់ញាតិ ព្រោះពួកគាត់ជាមនុស្សស្លូតត្រង់ មិនមានប្រព្រឹត្តិកំហុសអ្វីនោះទេ»។
លោកបន្តថា «ខ្ញុំគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដួចផ្ដើមបង្កើតច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈសម័យខ្មែរក្រហម។
របបខ្មែរក្រហមពិតជាសាហាវឃោឃៅខ្លាំងណាស់ដែលបានសម្លាប់ពលរដ្ឋ ក៏ដូចជាសាច់ញាតិរបស់ខ្ញុំផងដែរ»។ លោកបន្តថា បុគ្គលដែលមិនទទួលស្គាល់ភាពឃោឃៅ និងឧក្រឹដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ។
លោក ឈឺន គង្គា ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា «ខ្ញុំក៏គាំទ្រ ហើយចង់ឱ្យមានច្បាប់នេះឱ្យបានឆាប់ ព្រោះខ្ញុំសង្កេតឃើញបុគ្គលក្រុមប្រឆាំងមួយចំនួនហាក់ដូចជា មិនចង់ទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងសម័យខ្មែរក្រហមទេ ព្រោះពួកគេមានចេតនាទុច្ចរិត ចង់បំភ្លៃប្រវត្តិសាស្រ្ត និងចង់បំភ្លេចចោលការឈឺចាប់របស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះរាប់លាននាក់»។
លោកបន្តថា ការបង្កើតឱ្យមានច្បាប់នេះជាចំណែកមួយដ៏សំខាន់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។
កម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹតមួយនេះដែលធ្វើឱ្យប្រជាពលរដ្ឋដែលរស់រៀនមានជីវិតមានស្នាមរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយគ្រប់គ្នាដែលធ្លាប់ឆ្លងកាត់សម័យនោះមានការខ្លាចរអារជាខ្លាំង។
ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករថ្លែងថា៖«ខ្ញុំកើតទាន់សម័យខ្មែរក្រហម ហើយធ្លាប់ឆ្លងកាត់សម័យហ្នឹង ដែលធ្វើឱ្យខ្ញុំបានយល់យ៉ាងច្បាស់ពីទង្វើឃោឃៅនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំបានបាត់បង់សាច់ញាតិ បងប្អូនជាទីស្រលាញ់របស់ខ្ញុំ ថែមទាំងធ្វើឱ្យខ្ញុំរសាត់អណ្ដែតចាកចេញពីស្រុកកំណើតថែមទៀតផង»។
លោកនៅតែចងចាំឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរទៅលើច្បាប់ជាតិ ច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិផ្សេងៗទៀត។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ច មិនអាចបំភ្លេចបាននូវមហាសោកនាដកម្មក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
លោក អ៊ុន ដារ៉ា បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាចាំបាច់ត្រូវរួមគ្នាការពារ និងពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាឱ្យបានកុំឱ្យកើតមាននៅកម្ពុជាជាលើកទី២ជាដាច់ខាត ព្រោះរបបកម្ពុជាប្រជាធិបតេយ្យ បានប្រល័យពូជសាសន៍ខ្មែរដ៏សាហាវឃោឃៅយង់ឃ្នងបានកាប់សម្លាប់ប្រជាពលរដ្ឋអស់ប្រមាណជាង ២លាននាក់។
គួររំឭកថា ប្រជាជាតិកម្ពុជាទើបតែមានសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំនេះ ប៉ុន្ដែនៅតែមានពួកជ្រុលនិយមមួយចំនួនតូចព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ ជ្រុលនិយមមកលើសង្គមជាតិកម្ពុជា សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគម្រាមកំហែងដល់សន្តិភាព។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ កម្ពុជាបានអនុម័តច្បាប់នេះម្ដងរួចហើយ ដោយបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែធ្នូ ២០២៤ ខណៈច្បាប់នេះមាន ៧មាត្រា ហើយនឹងដាក់ឱ្យប្រើប្រាស់ជំនួសច្បាប់ចាស់ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ២០១៣ ដើម្បីដាក់ទោសទណ្ឌទៅលើបុគ្គលដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?