ព័ត៌មានជាតិ
តើអ្វីជាតួនាទីសំខាន់របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ?
អគ្គាធិការដ្ឋាន ជាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានរចនាសម្ព័ន្ធចំនួន៦។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ អគ្គាធិការដ្ឋាន គឺមានភារកិច្ចធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ លើកសំណើផ្អាកជាបណ្តោះអាសន្ននូវដីកា និងសេចក្តីសម្រេចនានារបស់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ។

អគ្គាធិការដ្ឋាន សហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកសំណើជូនរដ្ឋមន្ត្រី ពិនិត្យ សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រី ដែលមានកំហុសធ្ងន់ធ្ងរ អង្កេតស្រាវជ្រាវពីកំហុសរបស់មន្ត្រីរាជការស្ថិតនៅក្នុងក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រមូល និងវិភាគព័ត៌មាន ដែលទាក់ទងដល់ការធ្វើអង្កេតស្រាវជ្រាវ និងធ្វើអធិការកិច្ច។

អ្នកនាំពាក្យរង បានបន្តថា អគ្គាធិការដ្ឋាន ក៏មានភារកិច្ចទទួលពាក្យបណ្ដឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយសម្របសម្រួលនៅក្រៅប្រព័ន្ធតុលាការតាមសមត្ថកិច្ច ដែលច្បាប់ប្រគល់ឱ្យ លើកសំណើសុំបង្កើត ឬចូលរួមពិនិត្យ ស្រាវជ្រាវ និងដោះស្រាយបណ្ដឹងនានាជាមួយគណៈកម្មការចម្រុះអន្តរក្រសួងតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមសហការផ្តល់យោបល់តាមនីតិវិធី ក្នុងការលើកសរសើរ ជូនរង្វាន់ ដាក់វិន័យលើមន្ត្រីរាជការជាដើម។
បន្ថែមពីនេះ អគ្គាធិការដ្ឋាន មានភារកិច្ចគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលក្រោមឱវាទ និងវាយតម្លៃស្នើសុំតែងតាំង ដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ ឬផ្លាស់ប្តូរភារកិច្ច លើកសរសើរ ឬដាក់វិន័យ តាមបែបបទ នីតិវិធី ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យ សម្រេច សហការបណ្តុះបណ្តាលដល់មន្ត្រីរាជការក្រោមឱវាទអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ លើកិច្ចការជំនាញអធិការកិច្ច និងការពិនិត្យដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ពលរដ្ឋ និងជំរុញការអនុវត្ត។

សូមបញ្ជាក់ថា អគ្គាធិការដ្ឋានបច្ចុប្បន្ន ដឹកនាំដោយឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។ រចនាសម្ព័ន្ធចំណុះអគ្គាធិការដ្ឋាន រួមមាន ១- នាយកដ្ឋានរដ្ឋបាលសរុប ២- នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល ៣- នាយកដ្ឋានទទួលពាក្យបណ្ដឹងនិងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ៤- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ៥- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត ៦- នាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ