Connect with us

ព័ត៌មានជាតិ

ក្រសួងឧស្សាហកម្ម ត្រៀមចាត់វិធានការបុរេសកម្ម ដើម្បីដោះស្រាយបញ្ហាទឹកនារដូវប្រាំងខាងមុខ

បានផុស

នៅ

ដើម្បីធានាការប្រើប្រាស់ប្រភពទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព និងជួយគ្នាដោះស្រាយពេលមានវិបត្តិ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ បាន​បើក​កិច្ច​ប្រជុំពិភាក្សា​មួយ​ ដើម្បី​រៀប​ចំផែនការ​ធានា​ប្រភពទឹក​ដែល​ចាំបាច់​សម្រាប់​ផលិតកម្ម​ទឹក​ស្អាត​នៅ​ទូទាំង​ប្រទេស និង​កាត់​បន្ថយ​ការរំខានដល់ការផ្គត់ផ្គង់ទឹកស្អាត នៅចុងរដូវប្រាំងខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី បាន​មាន​ប្រសាសន៍​​រំលេច​ឡើង​អំពី​ហានិភ័យ​ដែល​បង្ក​​ដោយ​ការ​អស់​ទឹកពី​ប្រភព​ទឹក ​ក្នុង​ករណីភាព​រាំងស្ងួតអូសបន្លាយរយៈពេលវែង ព្រមទាំងការ​​ប្រជែងក្នុងការប្រើប្រាស់​ទឹកសម្រាប់គោលបំណង​ផ្សេង​ៗ។​ ជុំ​វិញ​បញ្ហា​នេះ យើងក៏ត្រូវប្រកាន់​យកអភិក្រម​ដែលមាន​វិធាន​ច្បាស់​លាស់ ដើម្បី​កំណត់​តំបន់​អាចហានិភ័យប្រភពទឹក មុននឹងបញ្ហាខ្វះទឹកអាចឈានចូលមកដល់ ដោយ​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​ពីការដោះស្រាយបញ្ហាមួយករណីម្តងៗ។

លោករដ្ឋមន្ត្រី បញ្ជាក់​ថា៖ «ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនេះ គឺ​ដើម្បី​បង្កើត​យន្តការផ្លូវការ ទៀងទាត់ និងជា​សមូហភាព​មួយ ដើម្បី​ដោះ​ស្រាយបញ្ហាប្រភពទឹកសម្រាប់និរន្តរភាពសេវាផ្គត់ផ្គង់ទឹកស្អាត»។

ទន្ទឹម​នោះ​ វិស័យឯកជន​ ក៏​បាន​លើក​ឡើង​ពី​ការធ្លាក់ចុះ​បរិមាណទឹក​សម្រាប់ការផលិតទឹកស្អាត ដោយ​ប្រតិបត្តិករ​ខ្លះ​​បានស្នើជីកស្រះទឹកបន្ថែម និងស្តារប្រភពទឹកដែលមានស្រាប់ និងស្នើសុំ​ការ​ផ្តល់​ប្រភព​ទឹក​បន្ថែម​សម្រាប់​តែ​ការផ្គត់ផ្គង់ទឹកស្អាត ដើម្បី​ធានាការផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនបានពេញមួយឆ្នាំ។

លោក ហែម វណ្ណឌី ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំង​អស់យកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រភពទឹក ដោយ​ប្រកាន់​ស្មារតី​សហការគ្នា ព្រមទាំងបានស្នើឱ្យរដ្ឋាករទឹក និងប្រតិបត្តិករ​ទឹកស្អាត​ឯកជនធំៗ​​ដែលអាចនៅសល់សមត្ថភាព​ផលិតទឹក​លើស ជួយគាំទ្រ និងលក់ទឹកដុំដល់ប្រតិបត្តិករតូចៗ ដែលនឹង​ជួបប្រទះការខ្វះទឹក។

មិន​តែ​ប៉ុណ្ណោះ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវ​សហការជិត​ស្និទ្ធជា​មួយប្រតិបត្តិករទឹកស្អាតឯកជនក្នុងខេត្ត ដើម្បីវាយតម្លៃបញ្ហាប្រឈមទាំងនេះដោយភាពបុរេសកម្ម ដោយ​ស្នើដំណោះ​ស្រាយជាក់លាក់ចំពោះការធានាប្រភពទឹក និងកាត់​បន្ថយការរំខាន​ដល់សេវា​ទឹកស្អាត​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តនីមួយៗ។

លោកបាន​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្តយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង ដែលរួម​មានការ​វិនិយោគ​សំខាន់ៗលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយផ្តោតលើការបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពប្រភពទឹកសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋជាច្រើនជំនាន់ទៅមុខទៀត។

មិន​តែ​ប៉ុណ្ណោះ ក្រសួងក៏​បាន​និង​កំពុង​គិត​គូរអំពីវិធានការជាអន្តរវិស័យ ដើម្បី​សម្រេច​នូវការប្រើប្រាស់​ទឹកដោយ​សន្សំសំចៃ ក្នុង​គោលដៅ​ធានា​ប្រសិទ្ធិភាព និង​ស័ក្តិសិទ្ធិភាព​នៃវិស័យ​ទឹកស្អាត៕



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៩ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម