Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃប្រកាសប្រមូលឯកសារនានាទាក់ទងនឹងប្រវត្តិនគរបាល

បានផុស

នៅ

ក្រសួងមហាផ្ទៃបាន​ប្រកាសពីការស្រាវជ្រាវ និងប្រមូលឯកសារ សញ្ញាសម្គាល់ និងសម្ភារៈនានារបស់កម្លាំងនគរបាលជាតិកម្ពុជាគ្រប់ជំនាន់ ដើម្បីរៀបចំដាក់ក្នុងសាលប្រពៃណីដែលមានលក្ខណៈជាសារមន្ទីរនគរបាល ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃឱ្យដឹងថាគោលបំណងក្នុងការប្រមូលផ្ដុំ និងរក្សាទុកនូវប្រវត្តិ និងភស្ភុតាងនានាទាក់ទងនឹងនគរបាលជាតិនេះ ដើម្បីជាការចងចាំ ការទស្សនា ការសិក្សា និងការស្រាវជ្រាវរបស់មនុស្សគ្រប់ជំនាន់ទាំងជាតិនិងអន្តរជាតិ។ ក្រសួងបានប្រកាសដល់អង្គភាពចំណុះ និងសាធារណជន ជួយសហការផ្ដល់នូវឯកសណ្ឋាន សញ្ញាសម្គាល់ រូបថត វីដេអូ ឯកសារ ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មាននានាពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិ​កម្ពុជាមក​កាន់បណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។

ក្នុងសេចក្ដីជូនដំណឹងនោះបន្ថែមថា៖ «សេចក្ដីដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម លោកជំទាវ ជាប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃនិងសាធារណជនទាំងអស់ មេត្តាជ្រាបនិងចូលរួមសហការតាមការគួរ»។

គួរឱ្យដឹងដែរថានគរបាលជាតិកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥៕

អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៣ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម