ព័ត៌មានជាតិ
ក្រុមទ្រទ្រង់សុខភាពភូមិ ឃុំកាចូន ជួបប្រជុំគ្នា ដើម្បីជំរុញដល់ការជួយស្ត្រី និងកុមារ ខ្វះអាហារូបត្ថម្ភ
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្រុមទ្រទ្រង់សុខភាពភូមិទាំង៦ របស់ស្រុកវើន បានចូលរួមប្រជុំប្រចាំខែមករា ២០២៥ នៅមណ្ឌលសុខភាពកាចូន ដើម្បីធ្វើរបាយការណ៍។ ការប្រជុំនេះ មានការចូលរួមពីប្រធានមណ្ឌលសុខភាព និងបុគ្គលិក រួមទាំងក្រុមទ្រទ្រង់សុខភាពភូមិចំនួន ១២រូប។

កិច្ចប្រជុំប្រចាំត្រីមាសទី១ បានសម្រេចនូវការយល់ដឹងបន្ថែមទៅ លើសុខភាពមាតា និងទារក ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ការសំណូមពររបស់ប្រជាពលរដ្ឋ និងលទ្ធផលធ្វើការងារក្រុមទ្រទ្រង់សុខភាពភូមិ របស់ឃុំកាចូន ធ្វើការស្ម័គ្រចិត្តទៅលើសហគមន៍ ដើម្បីជួយស្ត្រី និងកុមារ ខ្វះអាហារូបត្ថម្ភរូបត្ថម្ភ និងស្វែងរកកុមារកំពុងខ្វះអាហារូបត្ថម្ភ និងធ្វើការទៅលើ មនុស្សលើសសម្ពាធឈាម និងទឹកនោមផ្អែម ក្នុងខេត្តរតនគិរី។ កិច្ចប្រជុំនេះ មានគោលបំណងលុបបំបាត់ជំងឺ និងកុមារមានសុខភាពល្អនៅក្នុងភូមិនេះ ឈានទៅដល់ការបង្កើតធនធានមនុស្សមានគុណភាព មានប្រាជ្ញាស្មារតីល្អប្រសើរ ឈានទៅរកការអភិវឌ្ឍន៍ ប្រទេសជាតិ។
កិច្ចប្រជុំនេះ បានបូកសរុបចំនួនស្ត្រីមានផ្ទៃពោះ កុមារអាយុ ០ ដល់ ២៣ខែ ស្ត្រីទើបឆ្លងទន្លេ ហើយក៏ធ្វើការសរុបទិន្នន័យ មនុស្សចាស់អាយុចាប់ពីអាយុ ៤០ឆ្នាំឡើង ដែលទៅទទួលការព្យាបាល ជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម នៅតាមខែនីមួយៗ។

លោក ហ្វឿយ បូផា ប្រធានមណ្ឌល បានលើកឡើងពីលក្ខខណ្ឌផ្សេងៗរបស់បណ្ណសមធម៌ បណ្ណសមធម៌ (គ្រួសារងាយរងហានិភ័យ) បណ្ណមូលនិធិសមធម៌សុខាភិបាល។ បណ្ណសមធម៌ ឬបណ្ណក្រីក្រ អ្នកនឹងទទួលបានសេវាពិគ្រោះជំងឺក្រៅ សម្រាក ពេទ្យ ឬសម្រាលកូន ដោយឥតគិតថ្លៃ លើសពីនេះ សម្រាប់អ្នកជំងឺសម្រាកពេទ្យមានលិខិតបញ្ជូន ស្ត្រីសម្រាលកូននឹងទទួលបាន ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ឧបត្ថម្ភថ្លៃអាហារអ្នកជំងឺ ឧបត្ថម្ភបុណ្យសព សម្រាប់ប័ណ្ណប្រភេទនេះ។ សមាជិកក្នុងគ្រួសារ ទទួលការព្យាបាលដោយ ឥតគិតថ្លៃលុះត្រាតែ សមាជិកគ្រួសារនោះ មានបញ្ចូលឈ្មោះទៅក្នុងប្រព័ន្ធ របស់ប័ណ្ណសមធម៌។
ចំណែកបណ្ណសមធម៌ សម្រាប់គ្រួសារងាយរងហានិភ័យ មានអត្ថប្រយោជន៍ដូចជា នៅពេលអ្នកដែលមានបណ្ណនេះ នឹងទទួលបាន សេវាពិគ្រោះជំងឺក្រៅ សម្រាកពេទ្យ ឬសម្រាលកូន ដោយឥតគិតថ្លៃ។ រីឯមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងសម្រាប់គ្រួសារងាយរងហានិភ័យ គឺផ្តល់ជូនតែកញ្ចប់តម្លៃសេវាថែទាំ សុខភាព ដោយមិនរាប់បញ្ចូលកញ្ចប់អត្ថប្រយោជន៍មិនមែនវេជ្ជសាស្ត្រ (សោហ៊ុយធ្វើដំណើរ ថ្លៃអាហារអ្នកជំងឺ និងវិភាគទានបុណ្យសព) ដូចមូលនិធិសមធម៌សុខាភិបាល សម្រាប់ប្រជាជនក្រីក្រីនោះទេ៕

អត្ថបទ៖ ខៀវ ចាប

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច