Connect with us

ព័ត៌មានជាតិ

ព្រឹកថ្ងៃទី១បុណ្យចូលឆ្នាំចិន សិស្សនៅភ្នំពេញអវត្តមានជាង២០% ភាគច្រើនសិស្សនៅកណ្តាលក្រុង

បានផុស

នៅ

នៅព្រឹកថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម សិស្សានុសិស្សនៅរាជធានីភ្នំពេញអវត្តមានប្រមាណជាង២០% ខណៈគ្រូអវត្តមានជិត១០% ដែលភាគច្រើនជាសិស្សរៀននៅតាមសាលានានានៅកណ្តាលក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩មករានេះថា សម្រាប់ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃបុណ្យចូលឆ្នាំចិនមានវត្តមានគ្រូមកបង្រៀនប្រមាណ៩៤% និងវត្តមានសិស្សប្រមាណ ៧៥.០២%។ ដោយឡែក សាលារៀននៅកណ្តាលក្រុងរាជធានីភ្នំពេញមានវត្តមានសិស្ស និងគ្រូចន្លោះពី៤៧% ទៅ ៩០% និងសាលារៀននៅជាយក្រុងភ្នំពេញមានវត្តមានសិស្ស និងគ្រូចន្លោះពី
៧៥% ទៅ៩១%។

លោកប្រធានមន្ទីរបានបន្តទៀតថា ដើម្បីធានាបានដំណើរការបង្រៀន និងរៀនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានដឹកនាំការប្រជុំពង្រឹងដំណើរការបង្រៀន និងរៀនដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមបន្តផ្សព្វផ្សាយដល់សិស្សានុសិស្សដើម្បីឲ្យពួកគេមករៀនឲ្យបានទៀងទាត់។ ម្យ៉ាងទៀត
គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តតាមដានការមកបំពេញ ការងាររបស់លោកគ្រូ អ្នកគ្រូ រក្សាបាននូវដំណើរការបង្រៀន និងរៀនជាប្រក្រតី ដោយគ្រប់គ្រឹះស្ថានសិក្សា និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ
ត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃស្តីពីវត្តមានរបស់គ្រូ-សិស្ស មកមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

លោកប្រធានមន្ទីរបានបន្ថែមថា ករណីនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បាននិងកំពុងបន្តតាមដានដំណើរការបង្រៀន និងរៀនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម យ៉ាងយកចិត្តទុកដាក់ជាទីបំផុតដើម្បីធ្វើយ៉ាង​ណា​ឱ្យដំណើរការបង្រៀន និងរៀនរ​បស់សិស្សានុសិស្សប្រព្រឹត្តិទៅដោយប្រក្រតី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃសែនចិនមានវត្តមានគ្រូមកបង្រៀនប្រមាណ៩៦% និងសិស្សមានវត្តមានសិស្សមករៀនប្រមាណ៧៦% ខណៈបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅឆ្នាំនេះ បានចាប់ផ្តើមពីថ្ងៃទិ២៨ រហូតដល់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២៥៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម