Connect with us

ព័ត៌មានជាតិ

ការដ្ឋាន​​ពង្រីក​ប្រឡាយបឹងត្របែក រំដោះទឹកលិច​ ៤ ខណ្ឌ​ កណ្តាល​ក្រុង គ្រោង​បញ្ចប់នៅខែឧសភាឆ្នាំ​​២០២៥​

បានផុស

នៅ

ស្ថានភាពប្រឡាយបឹងត្របែកមានទទឹងមធ្យម ៦ម ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ ម៉ែត្រគូបក្នុង ១ វិនាទីបាន​បណ្តាល​ឲ្យ​ក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០ មមក្នុង ១ ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃ​ភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧ មករា និងខណ្ឌដូនពេញ។

ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយ​បឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ ម ទៅទទឹង ១២ ម ដើម្បីអាច​បង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ ម៉ែត្រគូបក្នុង ១ វិនាទី កើនដល់ ២៤ ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរ​​ទឹកហូរទាន់។ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ ជាប់ប្រឡាយនេះត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម ជម្រៅ ៣ម ឯខាងលើត្រូវស្ថាបនាផ្លូវដដែល។

បើ​តាម​មន្រ្តី​មន្ទីរសាធារណការ​និងដឹកជញ្ជូន​រាជធានី​ភ្នំពេញ ការងារនៅ​ការដ្ឋានបានសាងសង់ជាង ៤ខែ គិតត្រឹមថ្ងៃនេះ សម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ​២០២៥ ដែលតាមមន្រ្តីជំនាញ​សង្ឃឹមថា លូប្រអប់ខ្នាតធំនេះនឹង​រួមចំណែកជួយកាត់បន្ថយការលិចលង់ភូមិសាស្ត្រខាង​លើ​បាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម