ព័ត៌មានជាតិ
ប្រធានសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត អំពាវនាវប្រជាពលរដ្ឋ ឱ្យបញ្ឈប់លបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ប្រធានសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត នៃខេត្តឧត្តរមានជ័យ ព្រះតេជគណ ថូ ធូរស់ មានសង្ឃដិកា អំពាវនាវលើបណ្តាញទំនាក់ទំនងសង្គម ដោយបានស្នើដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលរស់នៅក្បែរតំបន់ព្រៃសហគមន៍ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ត្រូវបញ្ឈប់នូវរាល់សកម្មភាព ក្នុងការប្រព្រឹត្តបទល្មើសទាំងឡាយណា ចំពោះការលបលួចដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទ ក្នុងតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ដើម្បីរក្សាបានការអភិរក្សសត្វដ៏កម្រទាំងនេះ ឱ្យបានគង់វង្ស។

ព្រះតេជគណថូ ធូរស់ មានសង្ឃដីការឱ្យដឹងថា ការដែលបងប្អូនធ្វើការលបលួចធ្វើសកម្មភាពដាក់អន្ទាក់ ដើម្បីចាប់យកសត្វព្រៃគ្រប់ប្រភេទ ដែលកំពុងរស់នៅក្នុងតំបន់សហគមន៍នេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើមួយដែលធ្វើឱ្យសង្គមស្អប់ខ្ពើម។ ដូច្នេះ គម្បីត្រូវតែបញ្ឈប់ឱ្យបាន នូវរាល់សកម្មភាពប្រព្រឹត្តបទល្មើស ការដាក់អន្ទាក់ ការលបលួចការបរបាញ់សត្វព្រៃ ទើបយើងអាចរក្សាសត្វព្រៃគ្រប់ប្រភេទ រស់នៅក្នុងតំបន់នេះបានគង់វង្ស ប្រកបសុវត្ថិភាព។

ព្រះតេជគណមានសង្ឃដីការបន្តថា សត្វព្រៃគ្រប់ប្រភេទក៏ត្រូវការជីវិតរស់រានដូចបងប្អូនដែរ ដូច្នេះបងប្អូនមិនត្រូវធ្វើការលបលួចការបរបាញ់ ឬក៏ដាក់អន្ទាក់បន្តទៀតនោះទេ ។ ប្រសិនមានករណីបែបនេះកើតឡើង នោះបងប្អូននឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងនោះឡើយ ចំពោះបុគ្គលណាដែលបានលបលួចប្រព្រឹត្តិនូវទង្វើនោះទៀត។

ព្រះតេជគណ បានបញ្ជាក់ថា ព្រៃឈើក្នុងសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត មានផ្ទៃដីព្រៃឈើទំហំជាង ៣ម៉ឺនហិកតា ហ៊ុមព័ទ្ធដោយធម្មជាតិព្រៃភ្នំ ជាប់ក្រុងមួយ និងស្រុកពីរ និងមានសត្វព្រៃគ្រប់ប្រភេទ បានមកជ្រកកោនរស់នៅក្នុងតំបន់នេះ ប្រសិនបើយើងរួមគ្នាអភិរក្ស ថែរក្សាឱ្យបានគង់វង្ស នោះវាអាចនឹងផ្តល់ប្រយោជន៍ច្រើន លើការទាក់ទាញវិស័យទេសចរទៅថ្ងៃអនាគត ខណៈបច្ចុប្បន្ន សំបូរសត្វដ៏កម្រជាច្រើនគ្រប់ប្រភេទ កំពុងមានវត្តមាននៅក្នុងសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តនេះ៕
ដោយ ៖ ចាន់ ធី




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី