ព័ត៌មានជាតិ
បិទទីតាំងកត់ឆ្នោតមួយកន្លែងនៅសង្កាត់ផ្សារដើមគរ និង ណែនាំឲ្យបញ្ឈប់
ភ្នំពេញ ៖ ទីតាំងកត់ឆ្នោតមួយកន្លែងនៅសង្កាត់ផ្សារដើមគរ ត្រូវសមត្ថកិច្ចណែនាំឲ្យបញ្ឈប់ ក្រោយពីមានការរិះគន់ពីប្រជាពលរដ្ឋអំពីល្បែងស៊ីសងកត់ឆ្នោតវៀតណាម នៅម្ដុំខាងក្រោយប៉ុស្តិ៍នគរបាលផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ។

កាលពីពេលថ្មីៗនេះមក លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបានបញ្ជាឲ្យលោកចៅសង្កាត់ក្នុងមូលដ្ឋានចុះទៅបង្ក្រាប បិទទីតាំងនិងណែនាំឲ្យបញ្ឈប់អាជីវកម្មកត់កន្ទុយលេខ(ឆ្នោតវៀតណាម) បន្តទៀត។

ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង ១៥និង១៥នាទី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចទីតាំងផ្ទះលេខ២៨B ភូមិ ០៨ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ររាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់ផ្សារដើមគរបានឲ្យដឹងថា ក្នុងការចុះបិទទីតាំងនោះមាន កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរសង្កាត់ផ្សារដើមគរ បានណែនាំដល់ម្ចាស់ទីតាំងដែលមានឈ្មោះ មុត សុខជី ភេទស្រី អាយុ២៩ឆ្នាំ ឲ្យបញ្ឈប់អាជីវកម្ម ឆ្នោតវៀតណាម ខុសច្បាប់បន្តទៀត ក្នុងករណីម្ចាស់ទីតាំងល្មើសនិងការណែនាំរបស់អាជ្ញាធរត្រូវប្រឈមចំពោះមុខច្បាប់៕
កែសម្រួលដោយ ៖ នាគព័ន្ធ






-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់