ព័ត៌មានជាតិ
តំណាងកម្ពុជានៅហ្សឺណែវ គាំទ្រជំហរអាស៊ាន ដែលចង់ឲ្យមានកែលម្អការងាររបស់អ្នកកាន់អាណតិ្ត ជាអ្នករាយការពិសេស
នេះជាការបញ្ជាក់របស់លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៅក្នុងបទអន្តរាគមន៏ នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
លោក អាន សុខខឿន បញ្ជាក់យ៉ាងដូច្នេះថា “គណៈប្រតិភូយើងខ្ញុំសូមចូលរួមគាំទ្រសេចក្តីថ្លែងការណ៍របស់អាស៊ាន ក្នុងការគូសបញ្ជាក់អំពីភាពចាំបាច់ កែលម្អការងាររបស់អ្នកកាន់អាណតិ្តនីតិវិធីពិសេស ដោយផ្តោតលើវិជ្ជាជីវៈ គណនេយ្យភាព និងទំនួលខុសត្រូវ ប្រកបដោយភាពស្មោះត្រង់”។ លោកបន្តថា រយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះ កម្ពុជាបានទទួលយកអ្នករាយការណ៍ពិសេសប្រចាំប្រទេសចំនួន៦ រូប ដែលអាណត្តិពួកគាត់ត្រូវបានបន្ត តាមរយៈសេចក្តីសម្រេចចិត្ត អនុម័តដោយកុងសង់ស៊ីស ហើយរាល់សំណើសុំធ្វើទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជាក៏ទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាលដែរ។ ប្រការទាំងនេះបង្ហាញឱ្យឃើញច្បាស់ពីការចូលរួម ដោយបើកចំហ និងស្ថាបនារបស់កម្ពុជា ជាមួយនឹងយន្តការនេះ។
បើតាមលោក អាន សុខខឿន កិច្ចសហប្រតិបត្តិការ គឺជាដំណើរការទៅវិញទៅមក ដែលអ្នកកាន់អាណតិ្តនីតិវិធីពិសេស ដូចគ្នាដែរ ត្រូវបំពេញតួនាទីរបស់ខ្លួន ប្រកបដោយភាពសត្យានុម័ត មិនលម្អៀង មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម។
ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការទទួលបានប្រសិទ្ធភាពពិតប្រាកដ អ្នកកាន់អាណតិ្តនីតិវិធីពិសេសគួរអនុវត្ត៣ចំណុច៖
ទី១, បំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “ក្រមសីលធម៌” និង ”សៀវភៅណែនាំប្រតិបត្តិការសម្រាប់នីតិវិធីពិសេស” ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃ ការប្រមូលព័ត៌មានពិត ចេញពីប្រភពដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ។ អ្នកកាន់អាណតិ្តនីតិវិធីពិសេស ត្រូវចៀសវាងការសន្មត់ថាមានកំហុសទុកជាមុន និងការប្រញាប់ប្រញាល់ចេញផ្សាយសេចក្តីប្រកាសព័ត៌មាន ដោយពុំបានផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវ ជាមួយប្រភពរដ្ឋាភិបាល ជាមុន។
ទី២, ជួយដល់រដ្ឋក្នុងវិស័យសិទ្ធិមនុស្ស តាមរយៈកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការពិតប្រាកដ ដោយត្រូវពិចារណាអំពីបរិបទដោយឡែករបស់ប្រទេសនីមួយៗ និងមិនត្រូវដើរតួជាចៅក្រមកាត់សេចក្ដី នៅពេលធ្វើសេចក្តីរាយការណ៍និងការសន្និដ្ឋានឡើយ។
ទី៣, ផ្តល់ការប្រឹក្សាយោបល់លើកិច្ចសហប្រតិបត្តិការបច្ចេកទេស និងជំនួយកសាងសមត្ថភាព តាមការស្នើសុំរបស់រដ្ឋ ដើម្បីដោះស្រាយឬសគល់នៃបញ្ហាប្រឈម ជាជាងពិនិត្យមើលលើតែអាការៈខាងក្រៅនោះឡើយ៕
កោះកែវ

-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?