ព័ត៌មានជាតិ
ផ្ទះថ្មី ៦៥ខ្នង ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាងសង់រួចរាល់ជូនអតីតយុទ្ធជន
ផ្ទះថ្មីចំនួន ៦៥ខ្នង ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានសាងសង់រួចរាល់ជូនគ្រួសារអតីតយុទ្ធជន រស់នៅលើដីសម្បទានសង្កមកិច្ច។

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីចុះពិនិត្យបញ្ចប់នៃការសាងសង់ផ្ទះចំនួន ៦៥ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ផ្ទះថ្មីចំនួន ៦៥ខ្នង និងបន្ទប់ទឹកអនាម័យចំនួន៦៥បន្ទប់ បានបញ្ចប់ការសាងសង់ជាស្ថាពរព្រមទាំងប្រគល់ ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ ចំនួន៦៥គ្រួសារថ្មីទៀត បន្ទាប់ពីបានផ្ដល់ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតគ្មានដីគ្មានផ្ទះចំនួន១៤១គ្រួសារ និងប្រគល់ដី១,៥ហិកតាក្នុងមួយគ្រួសាររួចមកហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កាលពីជាងបីឆ្នាំកន្លងទៅ។ ដែលគិតមកដល់បច្ចុប្បន្ននេះមានផ្ទះថ្មីសម្រាប់អតីតយុទ្ធជននៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានចំនួន២០៦គ្រួសារហើយ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូន ក្រុមគ្រួសារអតីតយុទ្ធជននៅតាមខ្នងផ្ទះ ដែលកំពុងរស់នៅកសាងជីវភាពថ្មី និងបានឧបត្ថម្ភស្បៀង អាហារគ្រឿងឧបភោគបរិភោគដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត មួយចំនួនផងដែរ។

ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅថ្មីលើដីសម្បទានសង្គមកិច្ច បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងលោកទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយជីវភាពរស់នៅជូនអតីតយុទ្ធជនគ្រប់ពេលវេលា៕
អត្ថបទ៖ ឈាង មករា






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ