ព័ត៌មានជាតិ
អ្វីខ្លះជាលក្ខន្តិកៈដើម្បីអាចបង្កើតសមាគម ឬអង្គការនៅកម្ពុជាបាន?
សមាគម សំដៅដល់សមាគមក្នុងស្រុក និងសមាគមបរទេស។ ចំណែកអង្គការមិនមែនរដ្ឋាភិបាល គឺសំដៅដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។ នេះបើតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។
ផ្អែកតាមច្បាប់នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា អ្នកដែលមានបំណងចង់បង្កើតសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញតាមលក្ខន្តិកៈ ដែលត្រូវមានខ្លឹមសារស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន ហើយត្រូវចែងពីចំណុចសំខាន់ៗមួយចំនួន។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចំណុចទាំងនោះ រួមមាន ១) គោលបំណង និងគោលដៅ ២) ឈ្មោះជាអក្សរពេញ អក្សរកាត់ ដោយមិនត្រូវចម្លងតាមឈ្មោះជាអក្សរពេញ អក្សរកាត់របស់សមាគម ឬអង្គការក្នុងស្រុកដែលបានចុះបញ្ជីមុនរួចហើយ ៣) សញ្ញាសម្គាល់ មិនត្រូវចម្លងតាមសញ្ញាជាតិ ឬស្ថាប័នរដ្ឋ ឬរូបសញ្ញារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីមុនរួចហើយ ៤) វិធាននៃការជ្រើសរើស ការបញ្ឈប់ ការបណ្តេញចេញ ការផ្លាស់ប្តូរ ការដកហូតតំណែង ប្រធាន ឬតំណែងនាយកប្រតិបត្តិ ៥) វិធានការប្តូរឈ្មោះ ឬការប្តូរសញ្ញាសម្គាល់ ឬការធ្វើវិសោធនកម្មលក្ខន្តិកៈ ៦) ប្រភពធនធាន និងទ្រព្យសម្បត្តិ ៧) វិធាននៃការគ្រប់គ្រងធនធាន និងទ្រព្យសម្បត្តិ ៨) វិធាននៃការរំលាយ វិធាននៃការចាត់ចែងធនធាន និងទ្រព្យសម្បត្តិនៅពេលត្រូវបានរំលាយ។
ដោយឡែក សមាគម ឬអង្គការបរទេស ដែលមានបំណងអនុវត្តគម្រោងនានានៅក្នុងប្រទេសកម្ពុជា ត្រូវដាក់ពាក្យសុំចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភ្ជាប់មកជាមួយសំណុំលិខិតរួមមាន៖ ១.លិខិតរបស់ប្រធានសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលមានទីស្នាក់ការអចិន្ត្រៃយ៍នៅបរទេសដោយស្នើតែងតាំងតំណាងរបស់ខ្លួនដោយភ្ជាប់មកជាមួយជីវប្រវត្តិសង្ខេបរបស់បុគ្គល ដែលស្នើតែងតាំង និងស្នើបើកទីស្នាក់ការតំណាង ២.លិខិតបញ្ជាក់អាសយដ្ឋាននៃទីស្នាក់ការតំណាងនៅក្នុងប្រទេសកម្ពុជា ពីមេឃុំ ឬចៅសង្កាត់ ៣.លិខិតចេញដោយអាជ្ញាធរមានសមត្ថកិច្ចប្រទេសដើម អនុញ្ញាតឱ្យសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដំណើរការ ៤.លិខិតគាំទ្រគម្រោងនានារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ចេញដោយអាជ្ញាធរកម្ពុជា ៥.លិខិតបញ្ជាក់ពីចំនួនថវិកាសម្រាប់អនុវត្តគម្រោងនានារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស រយៈពេលយ៉ាងតិច ៦ខែ បញ្ជាក់ដោយទីស្នាក់ការអចិន្ត្រៃយ៍ខ្លួននៅបរទេស ៦.លិខិតសន្យាផ្តល់នូវរាល់គណនីនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅធនាគារក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក បន្ដថា បន្ទាប់ពីបានបំពេញទៅតាមបែបបទ នីតិវិធីរួចរាល់ សមាគម ឬអង្គការ ក៏ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃដែលក្នុងនោះត្រូវភ្ជាប់មកជាមួយពាក្យសុំចុះបញ្ជី លិខិតបញ្ជាក់អាសយដ្ឋាននៃទីស្នាក់ការកណ្តាលក្នុងស្រុកពីមេឃុំ ឬចៅសង្កាត់ ជីវប្រវត្តិរបស់ស្ថាបនិកម្នាក់ៗមានបិទរូបថតបច្ចុប្បន្នទំហំ ៤គុណនឹង៦ និងលក្ខន្តិកៈចុះហត្ថលេខាដោយប្រធានសមាគម ឬអង្គការ។
តាមរយៈមាត្រា ៥នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកនាំពាក្យរង បានឱ្យដឹងថា ការបង្កើតសមាគមក្នុងស្រុកតម្រូវឱ្យមានសមាជិកស្ថាបនិក ដែលជារូបវន្តបុគ្គលចំនួនយ៉ាងតិច ៣រូប ដែលមានអាយុគ្រប់ ១៨ឆ្នាំឡើងទៅ។ ការបង្កើតអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តម្រូវឱ្យមានសមាជិកស្ថាបនិក ដែលជារូបវន្តបុគ្គលសញ្ជាតិខ្មែរចំនួនយ៉ាងតិច ៣រូប ដែលម្នាក់ៗមានអាយុគ្រប់ ១៨ឆ្នាំឡើងទៅ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល រយៈពេលមួយខែកន្លងទៅនេះ ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីឱ្យសមាគមន និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៣៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង