Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ ទទួល​ជើង​ហោះ​ហើរ​​កើន​ដល់ ៦០ ជើង​ក្នុង​មួយ​ថ្ងៃ

បានផុស

នៅ

បើ​តាម​បុគ្គលិក​បម្រើការ​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​រដូវ High Season នេះ នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ ទទួល​បាន​ជើង​ហោះហើរ​ឡើង​ចុះ​ប្រមាណ ៦០ ជើង​ក្នុង​មួយ​ថ្ងៃ។

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​​ឲ្យ​ដឹង​ថា នៅ​មួយ​រយៈ​ចុងក្រោយ​នេះ ចរាចរណ៍​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរនៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​​មាន​ភាព​មមាញឹក​​ ស្រប​ពេល​ជា​រដូវ​ដែល​មាន​ភ្ញៀវ​ធ្វើ​ដំណើរ​ច្រើន High Season ខណៈ​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​អាកាស​កើន​ឡើង​ទាំង​ចំនួន​ជើង​ហោះហើរ​និង​អ្នក​ដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ឥលូវនេះ​​ក្នុង​មួយ​ថ្ងៃ អាកាសយានដ្ឋាន​សៀមរាប​អង្គរទទួល​​ជើង​ហោះហើរ​ទាំង​ឡើង​និង​ចុះ​ប្រមាណ​ពី ៥០ ទៅ ៦០ ជើង​ កើន​ពី ៣០ ទៅ ៤០ ជើង​ បើ​ប្រៀបធៀប​ពីមុន ស្រប​ពេល​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ក៏​បង្កើន​ជើង​ហោះហើរ​ទៅ​កាន់​គោលដៅ​ថ្មីៗ​បន្ថែម​ទៀត​»។

«ដោយសារ​កំណើននៃ​ការ​ធ្វើដំណើរតាមផ្លូវអាកាស ​ថ្ងៃ​ខ្លះ​មាន​ជើង​ហោះហើរ​ឡើង​ចុះ​ដល់​ម៉ោង ២ ទៅ ៣ យប់​ក៏​មាន​ដែរ»។ លោក យឹម សានីរាន បន្ថែម​។

ស្រប​ជា​រដូវ High Season ដែល​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ច្រើន លោក យឹម សានីរាន​ ក៏​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​អាកាសចរណ៍​មួយៗ មាន​ភ្ញៀវ​ធ្វើ​ដំណើរ​ជិះ​ពេញៗ​យន្តហោះ។

នៅ​អំឡុង​ខែ​កុម្ភៈ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​របស់​ឥណ្ឌា Indigo ក៏​នឹង​ភ្ជាប់​ហោះហើរ​ដោយ​ផ្ទាល់​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​។ បើ​តាម​មន្ត្រី​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ក្រុមហ៊ុន​អាកាសចរណ៍​របស់​ឥណ្ឌា IndiGo នឹង​បើក​ជើង​ហោះហើរ​ត្រង់ មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​អ្នក​ដំណើរ​ឥណ្ឌា​ដែលមានបំណង​មកទស្សនាកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា  រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​បានថ្លែងប្រាប់​កម្ពុជា​ថ្មី​​ថា​ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុង កុលកាតា-​សៀមរាប-កុលកាតា (Kolkata – Siem Reap- Kolkata) ក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ២០២៥​ ខាងមុខនេះ ដោយប្រើយន្តហោះប្រភេទ A320 ដោយ​ហោះហើរ ៣ ជើង/សប្តាហ៍ (ចន្ទ-ពុធ-សុក្រ)។

កាលពី​ខែ​មិថុនា ២០២៤ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា Cambodia Angkor Air (K6) បាន​ចាប់ផ្តើមបើក​ការ​ហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ ជើងក្នុងមួយសប្តាហ៍។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញ​ដល់​ប្រទេស​ទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ចំណាយតិចជាងមុន ជាពិសេស​ប្រទេស​ទាំងពីរ​ក៏​ចង់​ផ្សព្វផ្សាយ​ពី​ផ្នែក​ទេសចរណ៍ វប្បធម៌ សាសនា និង​សុខភាព ខណៈ​កម្ពុជា​ប្រើប្រាស់​សេវា​សុខាភិបាលនៅឥណ្ឌាច្រើន ហើយ​ឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍ វប្បធម៌ និង​សាសនា។

​របាយ​ការណ៍​​​របស់​ក្រសួងទេសចរណ៍បាន​បង្ហាញ​ថា នៅ​ក្ន្នុងឆ្នាំ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ កើន​ឡើង ២២,៩ ភាគរយ បើធៀប​នឹងឆ្នាំ ២០២៣ ដែល​មាន​ចំនួន ៥,៤៥ លាននាក់។ ភ្ញៀវ​ទេសចរ​បរទេស ដែល​មកលេងកម្ពុជា​​ច្រើនជាងគេរួម​មាន ថៃ វៀតណាម ចិន ឡាវ និង​អាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម