ព័ត៌មានជាតិ
តម្រូវការក្នុងស្រុក នៅតែជាទីផ្សារធំ សម្រាប់ដូងកំពត
លោក ខេន ថាញ់ ប្រធានការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា ដូងខេត្តកំពតនាពេលបច្ចុប្បន្ននេះទីផ្សារធំសម្រាប់ការនាំចេញ គឺនៅតែជាទីផ្សារក្នុងស្រុក តាមរយៈឈ្មួញដែលចុះទិញដល់តាមចម្ការរបស់ប្រជាកសិករ សម្រាប់នាំចេញទៅផ្គត់ផ្គង់តាមបណ្ដាខេត្តផ្សេងៗមួយចំនួន ព្រមទាំងរាជធានីភ្នំពេញ។
លោក ខេន ថាញ់ បានឱ្យ «កម្ពុជាថ្មី» ដឹងថា បើទោះបីជាការដូងកំពតនៅមិនទាន់មាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក៏ពិតមែន ប៉ុន្តែតម្រូវការទីផ្សារក្នុងស្រុក នៅតែមានកំណើនខ្ពស់ដដែល។ ប៉ុន្តែ ជុំវិញដំណើរការនាំចេញទៅខាងក្រៅនេះដែរ លោកក៏មានក្រុមហ៊ុនក្នុងស្រុកមួយគឺ សូម៉ាហ្វាម ដែលស្ថិតនៅក្រុងបូកគោ ខេត្តកំពត ទទួលបានកុងត្រា ជាមួយខាងទីផ្សារប្រទេសចិន ដើម្បីនាំចេញផ្លែដូងទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខនេះផងដែរ។
លោក បានអះអាងដែរថា បើទោះបីជាទិន្នផលដូងនៅក្នុងខេត្តការដាំដុះចេះតែមានការកើនឡើងក៏ពិត ប៉ុន្តែដោយសារខេត្តកំពតជាខេត្តមួយដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិទៅលេងកម្សាន្តជាច្រើនកុះកុរ ដូច្នេះចំនួនដូងនៅក្នុងខេត្តក៏មិនទាន់អាចផ្គត់ផ្គង់គ្រប់តាមតម្រូវការទីផ្សារនោះទេ។
ជុំវិញបញ្ហានេះ ដើម្បីអាចឆ្លើយតបឱ្យទាន់តាមតម្រូវការទីផ្សារ លោក ខេន ថាញ់ ក៏បានបន្ថែមផងដែរថា អភិបាលខេត្តក៏បានចង្អុលបង្ហាញបន្ថែម ក្នុងការណែនាំដល់កសិករឱ្យដាំដុះដូងបន្ថែមទៀត ដើម្បីឱ្យស្របតាមកំណើននៃតម្រូវការក្នុងស្រុកផងដែរ។
ទន្ទឹមនេះ តាមរយៈរបាយការណ៍ដំណាំអចិន្ត្រៃយ៍ឆ្នាំ២០២៤ របស់ខេត្តកំពត បានបង្ហាញថា ដើម្បីឱ្យដឹងពីចំនួនដូងក្នុងខេត្តឱ្យកាន់តែច្បាស់លាស់ និងមានភាពសុក្រឹតជាងមុន ថ្នាក់ដឹកនាំបានសម្រេច ប្តូរពីចំនួនតោន មកគិតជាចំនួនផ្លែវិញ ដោយក្នុងឆ្នាំ២០២៤ ទូទាំងខេត្តកំពតអាចប្រមូលផលសរុបបានជាង ៦៦ លានផ្លែ ដែលស្មើនឹង ១៥ ៦០០ ផ្លែ ក្នុង ១ ហិតា។ ដោយឡែក កាលពីឆ្នាំ២០២៣ ទូទាំងខេត្តប្រមូលបានប្រមាណ ១ ៣២៤ តោន ក្នុង ១ ហិតា។
សម្រាប់ការនាំចេញនេះដែរ លោក ខេន ថាញ់ បានឱ្យដឹងថា តម្លៃដូងមានបែងចែកជា ២ ប្រភេទ គឺ ដូងធំ មានតម្លៃចាប់ពី ១ ម៉ឺន ២ ពាន់ ទៅ ១ ម៉ឺន ៥ ពាន់ ក្នុង ១ ឡូ និងទី២ ដូងទឹកក្រអូប ឬក៏ដូងគល់កែ មានតម្លៃចន្លោះពី ២ ម៉ឺន ២ ពាន់រៀល ទៅ ២ ម៉ឺន ៥ ពាន់រៀលក្នុង ១ ឡូ ដែលឈ្មួញបានទិញពីកសិករ។
កាលពីឆ្នាំ២០២៤ ខេត្តកំពតមានផ្ទៃដីដាំដុះដូងសរុបប្រមាណ ៤ ៧២៥ ហិតា ផ្ទៃដីប្រមូលផល ៤ ២៥២ ហិតា ដែលចំនួនផ្ទៃដីប្រមូលផលក្នុងខេត្តមានការកើនឡើងពី ៤ ១៣០ ហិតា នៅឆ្នាំ២០២៣ ទៅ ៤ ២៥២ ហិតា ឆ្នាំ ២០២៤៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង