Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង នៅដើមខែកុម្ភៈ ដើម្បីលើកស្ទួយវិស័យទេសចរណ៍

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរី​ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីសុខភាព និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តរតនគិរី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំព្រឹត្តិការណ៍នេះឡើង ដោយមានគំនិត្តផ្តួចផ្តើមពីប្រជាពលរដ្ឋ សហការជាមួយរដ្ឋបាលខេត្ត ដើម្បីបង្កើតព្រឹត្តិការណ៍សប្បាយៗ។ បើតាមលិខិត កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ ក្នុងគោលបំណងលើកស្ទួយកីឡានាំមកនូវសុខភាព កីឡានាំមកនូវសន្តិភាព និងដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តរតនគិរី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៤៖០០នាទីរសៀល នៅទីតាំងវាលថ្មដារអូរជុំ មកដល់បឹងកន្សែងថែម ៤ជុំ ទីផ្តាច់ព្រ័តនៅទីតាំងរូបសំណាកគ្រួសារដំរី ដែលមានចំងាយសរុប ២១គីឡូម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើកុះករផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម