ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ព្រមានដល់មេភូមិឃុំសង្កាត់ជាថ្មីពីការចុះហត្ថលេខាទទួលស្គាល់ទិញលក់ដូរដីធ្លីក្នុងតំបន់ហាមឃាត់
កោះកុង ៖ លោកអភិបាលរងខេត្តកោះកុង បានព្រមានផ្ទាល់មាត់ជាថ្មីទៅកាន់បណ្តាមេភូមិ មេឃុំ និងចៅសង្កាត់ដែលចេះតែហ៊ានចចុះហត្ថលេខាទទួលស្គាល់ការទិញលក់ ឬផ្ទេរកម្មសិទ្ធិដីធ្លីក្នុងតំបន់ការពារធម្មជាតិទូទាំងខេត្ត។
ការព្រមានរបស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ធ្វើឡើងក្នុងសន្និសីទកាសែតបកស្រាយពន្យល់ករណីមានឈ្នួញលក់ចាក់ដីចូលចំណីព្រែក និងព្រៃកោងកាងនៅក្នុងភូមិទួលគគីរក្រោម ឃុំទួលគគី ស្រុកមណ្ឌលសីមា។
លោកសុខ សុទ្ធី គូសបញ្ជាក់ជាថ្មីថា មេភូមិ មេឃុំ និងចៅសង្កាត់ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត មិនត្រូវចុះហត្ថលេខាទិញលក់ ឬផ្ទេរកម្មសិទ្ធិដីធ្លីណាមួយក្នុងតំបន់ការពារធនធានធម្មជាតិនោះទេ ជាពិសេសគ្មានសិទ្ធិចេះបែងចែកដីធ្លីជូនពលរដ្ឋ ឬក្រុមឈ្នួញ ជាថ្នូរនឹងលាភសក្ការៈចូលហោបៅរបស់ខ្លួនមិនគិតគូរពីប្រយោជន៍សាធារណៈទៅថ្ងៃអនាគត។
លោកអភិបាលរងខេត្ត ដដែលឱ្យដឹងបន្ថែមថា ប្រសិនបើពលរដ្ឋក្រីក្រខ្វះខាតគ្មានដីរស់នៅអាស្រ័យផលកសិកម្ម មេភូមិមេឃុំ ចៅសង្កាត់ ចាំបាច់ត្រូវតែធ្វើសំណើរលាយលាក់ជាអក្សរមកកាន់គណៈកម្មករជំនាញរបស់ខេត្ត ដើម្បីពិនិត្យលទ្ធភាពដោះស្រាយមុននឹងសម្រេច។ ហើយអាជ្ញាធរមូលដ្ឋាននៅតែបំពានប្រឈមចំពោះមុខច្បាប់ជាធរមានតែម្តង។
កន្លងទៅ មានមេភូមិ មេឃុំ និងចៅសង្កាត់មួយចំនួន ធ្លាប់រងការព្រមានផ្ទាល់មាត់ជាច្រើនលើកច្រើនសារ ហើយថែមទាំងជាប់ពន្ធនាគារទៀតផង ដោយសារតែការចុះហត្ថលេខាទទួលស្គាល់លើការទិញលក់លើដីធ្លីការពារធម្មជាតិកំណត់ដោយច្បាប់។
តំណាងអភិបាលខេត្តកោះកុង លោកសុខ សុទ្ធី ក៏បង្ហាញលទ្ធផលពិនិត្យវាយតម្កៃពីផលប៉ះពាល់អស់ពេល៣ថ្ងៃមកនេះ ដោយសារតែមានឈ្នួញល្បីឈ្មោះម្នាក់ គឺលោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល បានលួចចាក់ដីចូលមាត់ព្រែក និងព្រៃកោងកាងជាង៤.២៥០ម៉ែត្រការ៉េចូលតំបន់ប្រើប្រាស់ដោយចីរភាព។ ក្នុងគោលបំណងដើម្បីធ្វើរីសត ជាថ្នូរថាធ្វើផ្លូវ ទំនប់ទប់ទឹកប្រៃ ទីលានទាត់បាល់ និងដាំបង្គោលភ្លើងជាដើម។
បច្ចុប្បន្ន អាជ្ញាធរដាក់ឱសាវាទរយៈពេល១ខែដល់លោកស្រី ជាជនសង្ស័យ ត្រូវជីកកាយដីចេញពីចំណីព្រែក និងព្រៃកោងកាង ហើយដាំស្តារព្រៃឡើងវិញជាបន្ទាន់ ក្រោយពីមានការរំលោភបំពានគ្មានញញើតនឹងច្បាប់ ក្រោមរូបភាពឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធនៅឃុំទួលគគីរ។
ក្រៅពីវិធានការរដ្ឋបាលរបស់ខេត្ត តំណាងអយ្យអមសាលាដំបូងខេត្តក៏កំពុងស៊ើបអង្កេតលម្អិតបន្ថែមផងដែរជុំវិញសំណុំរឿងនេះ មុននឹងដាក់បន្ទុកតាមច្បាប់លើជនសង្ស័យ។
ទោះបីជាដីធ្លីមួយចំនួននៅក្នុងស្រុកមណ្ឌលសីមាស្ថិតនៅក្នុងតំបន់សហគមន៍ក៏ដោយ ក៏ពុំអាចមានបុគ្គលណាម្នាក់ចេះតែរំលោភបំពានមកប្រើប្រាស់តែប្រយោជន៍ឯកជនម្នាក់ៗបានឡើយ ប្រសិនបើចង់កែច្នៃដីយកធ្វើកសិកម្ម ឬធ្វើអាជីវកម្ម គឺចាំបាច់ធ្វើសំណើឱ្យច្បាស់លាស់មកកាន់រដ្ឋបាលខេត្តពិនិត្យមុននឹងសម្រេចអនុញ្ញាត។
អាជ្ញាធរ កំពុងសហការជាមួយអយ្យការអមសាលាដំបូងខេត្ត បន្តស្រាវជ្រាវពីចំនួនគ្រួសារពលរដ្ឋដែលមានដីធ្លីនៅក្នុងតំបន់សហគមន៍ឱ្យជាក់លាក់ថាមានប៉ុន្មានគ្រួសារបានលក់ដូរដីកាលពីដើមខែមករា ២០២១ កន្លងទៅ ទៅឱ្យលោកស្រី លាង ហ៊ីម លើផ្ទៃដីសរុប១២ហិចតាទាំងគ្មានច្បាប់អនុញ្ញាតទទួលស្គាល់ពីរដ្ឋ។ ករណីបើរកឃើញនូវកំហុសបំពានបែបអនាធិបតេយ្យ ឬការក្លែងបន្លំឯកសារពិតប្រាកដមែននោះ អាជ្ញាធរនឹងដកហូតដីទំនាស់មកជាសម្បត្តិរដ្ឋវិញ។
គេនៅតែមិនពុំអាចទាក់ទងសុំការបំភ្លឺពីលោកស្រី លាង ហ៊ីម ហៅ ម៉ាហ្គាល បានអំពីនូវវិធានការរបស់អាជ្ញាធរខេត្តដាក់ចេញដែរឬ? សំអាងលើអីដែលហ៊ានចាក់ដីរំលោភចំណីព្រែក និងព្រៃកោងកាង យកធ្វើកម្មសិទ្ធិ?ត្បិតមានការអះអាងពីចំណាត់របស់អាជ្ញាធរក្តី ក៏សាធារណៈបន្តឃ្លាំមើលតាមដានថា តើមានប្រសិទ្ធិភាពកម្រិតណាដែរចំពោះបុគ្គលដែលបំពានសម្បត្តិធម្មជាតិរបស់រដ្ឋ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៩ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី