ព័ត៌មានជាតិ
គម្រោងសាងសង់ស្ថានីយបូមទឹកឆៅ ក្នុងខេត្តកំពង់ចាម សម្រេចការសាងសង់បានប្រមាណ ៨៦%
មន្ទីរព័ត៌មានខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា តាមរបាយការណ៍ របស់រដ្ឋាករទឹកកំពង់ចាម ការងារសាង់សង់គម្រោងស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញ ក្នុងខេត្តកំពង់ចាម ដែលមានរយៈពេល ២០ខែ គិតមកដល់ពេលនេះ អនុវត្តការសាងសង់ សម្រេចបានលទ្ធផលប្រមាណជា ៨៦% ហើយ។

របាយការណ៍ដដែល បានបញ្ជាក់ទៀតថា គម្រោងខាងលើ បានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ ធៀបទៅនឹងផែនការគ្រោង គឺនឹងត្រូវបញ្ចប់ នៅបំណាច់ឆ្នាំ២០២៤ ប៉ុន្តែដោយសារស្ថានភាពភូមិសាស្រ្ត និងកម្រិតទឹកទន្លេឡើងលឿន ជាងបណ្ដាឆ្នាំមុនៗ ទើបធ្វើឱ្យគម្រោង មានការយឺតយ៉ាវ។
គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីADB លេខ ៣៦៣០ ដែលអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយគម្រោងនេះ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន Beijing Urban Constructions Group .Co,LTD ។

គួររម្លឹកថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋមានការកើនឡើង រដ្ឋាករទឹកកំពង់ចាម បាននឹងកំពុងសាង់សង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញទី២ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់សេវាកម្ម បានប្រមាណ ៧ ០០០តំណ ប្រជាពលរដ្ឋប្រមាណជាង ៣ម៉ឺននាក់ និងបានចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន បរិស្ថានស្អាត និងចូលរួមកាត់បន្ថយភាពក្រីក្រ។
បច្ចុប្បន្ន រដ្ឋាករទឹកកំពង់ចាម មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី១ ស្ថិតនៅក្នុងភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានសមត្ថភាពផលិត ១១ ៥០០ម៣ ក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង ៥៧គីឡូម៉ែត្រ ដោយដំណើរការផ្គត់ផ្គង់ ២៤ម៉ោង ក្នុងមួយថ្ងៃ។ មកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ចាម រដ្ឋាករទឹកបានផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋបាន ១៨ ៥៩៣គ្រួសារ ស្មើនឹង៧៣% ទទួលបានទឹកស្អាតប្រើប្រាស់ និងមានអត្រាគ្របដណ្ដប់ លើផ្ទៃសេវាកម្មបានចំនួន ៦២/៨២ភូមិ ស្មើនឹង៨៣%៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ