Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​បុកគ្នា​នៅអាមេរិក អ្នកដំណើរ​​ជាង​៦០​នាក់ មិនទាន់ដឹងស្លាប់ឬរស់​​

បានផុស

នៅ

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង​​​​បាន​បុកគ្នា​​​នៅលើ​អាកាស​​ជាមួយ​​​ឧទ្ធម្ភាគចក្រ​យោធា​​​ ​នៅ​ជិត​​​ព្រលាន​យន្តហោះ Ronald Reagan Washington National Airport ​​នៅ​យប់​ថ្ងៃ​ពុធ​ម៉ោង​នៅសហរដ្ឋអាមេរិក ត្រូវ​​​​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅកម្ពុជា។

ទិដ្ឋភាព​បង្ហាញ​ពីការ​ជួយសង្គ្រោះ​របស់​ក្រុម​សង្គ្រោះ​។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈនេះ​​​ក្រុមជួយសង្គ្រោះកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បី​ជួយសង្គ្រោះ​​​បឋម។ មានសេចក្តី​រាយការណ៍ថា ​​យន្តហោះ​ដឹកអ្នកដំណើរ​នោះ​​​​មាន​អ្នកដំណើរ​​៦៤​នាក់​ នៅពេល​​កើត​ហេតុ​។

ប៉ុន្តែ​មិន​ទាន់​មាន​របាយការ​ណ៍ភ្លាមៗ​អំពី​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​​ប៉ុន្មាន​នាក់​នោះទេ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ជើងហោះហើរលេខ 5342 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិច ដែលចេញដំណើរពី Wichita រដ្ឋ Kansas ទៅកាន់​ទីក្រុង​​ Washington បានបុកគ្នានៅម៉ោងប្រហែល៩យប់ នៅ​លើ​អាកាស ពេល​ជិត​ទៅ​ដល់​ផ្លូវរត់ ដោយ​​បុក​​ជាមួយឧទ្ធម្ភាគចក្រ Sikorsky H-60 ​​ដែលជាយន្តហោះយោធា។

​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​​បង្ហោះ​សេចក្តី​ប្រកាស​ភ្លាមៗ​ថា៖«​ខ្ញុំត្រូវ​បាន​ផ្តល់​ព័ត៌មាន​សង្ខេប​​ស្តីពី​ឧបត្តិហេតុ​​​ដ៏​រន្ធត់​ដេល​កើត​ឡើង​នៅ​​អាកាសយានដ្ឋាន Reagan National Airport។ សូម​ឲ្យព្រះ​​ប្រសិទ្ធិ​​ដួង​ព្រលឹង​របស់​ពួកគេ​។ ខ្ញុំ​សូម​អរគុណ​​អ្នក​ទាំងឡាយ​ចំពោះ​ការងារ​​ដ៏​អស្ចារ្យ​នេះដែល​បាន​ធ្វើ​​ដោយ​ក្រុម​ឆ្លើយ​តប​ដំបូងរបស់​យើង។ ខ្ញុំ​​កំពុង​តាម​ដាន​​ស្ថានភាព និង​ផ្តល់​សេចក្តីលម្អិត​​ច្រើន​ទៀត ពេលដែល​កើត​មាន»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម