ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ប្រាប់មន្ត្រីផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានណែនាំដល់មន្ត្រីផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសឱ្យពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ ចៀសវាងមានកំហុសណាមួយ។

ការណែនាំនេះបានលើកឡើងដោយរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ក្នុងឱកាសលោកអញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាថ្កោលទោសនៅទីតាំងបណ្តោះអាសន្នក្នុងសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។
គោលបំណងនៃការចុះពិនិត្យអំពីស្ថានភាពជាក់ស្តែងនេះ គឺដើម្បីសិក្សាអំពីតម្រូវការជាក់ស្តែងនានាបន្ថែមទៀត សម្រាប់ការផ្តល់សេវាឱ្យបានកាន់តែប្រសើរ ជាពិសេសនៅពេលដាក់ឱ្យដំណើរការទីតាំងផ្តល់សេវាថ្កោលទោសថ្មី នៅទីស្តីការក្រសួងយុត្តិធម៌ នាពេលខាងមុខនេះ។

ក្នុងគ្រាចុះពិនិត្យនេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានផ្តល់ការណែនាំមួយចំនួនដល់មន្ត្រី ដែលកំពុងបម្រើសេវាថ្កោលទោសនេះ ធ្វើយ៉ាងណាត្រូវខិតខំបំពេញភារកិច្ចឱ្យបានកាន់តែល្អប្រសើរថែមទៀតជូនប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំសេវានេះ ជាពិសេសគឺត្រូវពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ចៀសវាងមានកំហុសណាមួយលើកិច្ចការនេះជាយថាហេតុ។
គួរជម្រាបថា ការធ្វើព្រឹត្តបត្រថ្កោលទោសនៅកម្ពុជា គឺក្នុងគោលបំណងបញ្ជាក់ភាពស្អាតស្អំ ឬគ្មានទោសរបស់សាមីជន ដែលចូលមកសុំព្រឹត្តិបត្រថ្កោលទោស ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ។ បុគ្គលដែលមានសិទ្ធិទទួលបានសេវានេះ គឺប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ និងនីតិបុគ្គលឯកជន។

លើកិច្ចការងារនេះដែរ កន្លងមក ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សបន្ថែមទៀតដល់សាធារណៈជន ដោយភ្ជាប់ឯកសារមួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិច (E-payment)៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ