ព័ត៌មានជាតិ
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
ឯកសារពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអារិក ហៅកាត់ថា ICE បានបង្ហាញថាមានជនបរអន្តោប្រវេសន៍ចំនួន ១ ៤៤៥ ៥៤៩នាក់នឹងត្រូវបណ្ដេញចេញពីអាមេរិក ក្នុងនោះមានជនជាតិខ្មែរចំនួន ១ ៧៤៧នាក់។

ប្រទេសជិតខាងកម្ពុជាក៏មានក្នុងបញ្ជីនោះផងដែរដោយថៃមាន ៦១៩នាក់ ឡាវមាន ៤ ៨៥០នាក់ និងវៀតណាមមាន ៨ ៦៧៥នាក់។ ចំពោះប្រទេសដែលមានជនអន្តោប្រវេសន៍ត្រូវបណ្ដេញចេញច្រើនជាងមានប្រទេសហង់ឌុយរ៉ាស់ ជាង២៦ម៉ឺននាក់ ហ្គូតេម៉ាឡា ជាង២៥ម៉ឺននាក់ និងអ៊េលសាវ៉ាឌ័រជាង២០ម៉ឺននាក់។
ICE នឹងធ្វើការបញ្ជូនពលរដ្ឋទាំងនោះត្រលប់មកប្រទេសកំណើតវិញបន្ទាប់ពីនីតិវិធីចុងក្រោយនៃការបញ្ជូនចេញ។ រដ្ឋាភិបាលអាមេរិកជឿជាក់ថាប្រទេសទាំងនោះនឹងទទួលនូវការបញ្ជូនពលរដ្ឋពួកគេត្រលប់វិញ ដោយព្រមានថានឹងដាក់ប្រទេសដែលមិនព្រមទទួលទៅក្នុងប្រទេសដែលមិនសហការ ឬមានហានិភ័យដែលមិនព្រមធ្វើតាមច្បាប់។
ក្នុងឯកសារនោះបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកស្នើឲ្យរដ្ឋាភិបាលបរទេសចាត់វិធានការសមស្របដើម្បីបញ្ជាក់សញ្ជាតិរបស់ជនដែលសង្ស័យ រួមមានការសំភាសន៍ ការចេញឯកសារធ្វើដំណើរទាន់ពេល និងទទួលយកការវិលត្រឡប់របស់ជនជាតិរបស់ពួកគេ»។

កម្ពុជាថ្មីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ដើម្បីឆ្លើយតបលើករណីនេះបាននៅឡើយទេ។ ដោយឡែកអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានប្រាប់កម្ពុជាថ្មីថា លោកមិនទាន់ច្បាស់ពីចំនួននៅឡើយទេ តែថារដ្ឋាភិបាលកម្ពុជានឹងសហការទទួលយកជនជាតិខ្មែរត្រលប់មកវិញ។
លោកថា៖ «ជាគោលការណ៍រាជរដ្ឋាភិបាលយើងត្រូវទទួលយកបងប្អូនទាំងនោះត្រលប់មកវិញពីព្រោះពួកគាត់ជាជនជាតិយើង»។

គួរឱ្យដឹងថាបន្ទាប់ពីចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាលើកទី២ លោក ដូណាល់ ត្រាំ បានប្ដេជ្ញានូវការសន្យារបស់ខ្លួនក្នុងការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ពីសហរដ្ឋអាមេរិកឱ្យអស់តាមរយៈការបញ្ជូនចេញទ្រង់ទ្រាយធំ។ យោងតាមការិយាល័យស្ថិតិរបស់ក្រសួងសន្ដិសុខមាតុភូមិអាមេរិក ជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ ១១លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក៕
អត្តបទដោយ ហ៊ុន សិរីឌ្ឍន៍

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់