ព័ត៌មានជាតិ
១ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ នឹងត្រូវបញ្ចប់
នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៥ នឹងត្រូវបិទបញ្ចប់។ តាមការបញ្ជាក់របស់អង្គភាពប្រឆាំងអំពើពុករលួយ បុគ្គលជាប់កាតព្វកិច្ចប្រមាណជាង៩៩%ហើយ បានដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរួចរាល់ នៅសល់តិចតូចប៉ុណ្ណោះ។
ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ មានក្រសួងចំនួន២ និងខេត្តចំនួន១ បន្ថែមទៀត បានបញ្ចប់ការប្រកាសទាំងស្រុង ១០០% ដែលនាំឱ្យវឌ្ឍនភាពការងារនៃការមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស សម្រេចបានចំនួន ២២ ៥៩៩រូប ស្មើនឹង ៩៩,២២% នៃចំនួនត្រូវប្រកាសសរុប ២២ ៧៧៦រូប។
ក្រសួង និងខេត្ត ដែលបានដាក់ឯកសារប្រកាសរួចរាល់ទាំងស្រុង នាព្រឹកថ្ងៃនេះ រួមមាន ក្រសួងបរិស្ថាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងខេត្តព្រះវិហារ។
តែយ៉ាងណា អង្គភាពប្រឆាំងអំពើពុករលួយ ទទូចបុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៥ រួសរាន់ នៅសល់១ថ្ងៃទៀតប៉ុណ្ណោះ ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ស្អែកនេះ ការទទួលឯកសារប្រកាស នឹងនៅបន្តរង់ចាំរហូតដល់ម៉ោង ១២:០០នាទីយប់។ ដូច្នេះ បុគ្គលពុំទាន់បានមកបំពេញកាតព្វកិច្ចប្រកាស រួសរាន់ឱ្យបានទាន់ពេលវេលា និងច្បាប់កំណត់ និងមិនឱ្យហួសថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ឡើយ៕
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច