ព័ត៌មានជាតិ
ទំនប់គូតាវ៉ា ដែលស្ថិតនៅខេត្តរតនគិរី អាចធ្វើស្រែបានទាំងរដូវវស្សា និងរដូវប្រាំង
ខេត្តរតនគិរី ថ្វីត្បិតតែជាតំបន់ខ្ពង់រាបភាគច្រើនជាតំបន់សម្បូរទៅដោយភ្នំ និងមានជ្រោះ អូរ ក៏ពិតមែន ប៉ុន្តែ កសិករនៅទីនោះ មិនត្រឹមតែធ្វើស្រែវស្សានោះទេ ពួកគេក៏អាចធ្វើស្រែក្នុងរដូវប្រាំងបានដែរ ។ ជាស្តែងនៅក្នុងនៅទំនប់គូតាវ៉ា ស្ថិតក្នុង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី អាចធ្វើស្រែបានទាំងរដូវវស្សា និងរដូវប្រាំង។

កសិករ ឃុន សុវណ្ណរ៉ា នៅភូមិកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី បានឱ្យដឹងថា លោកបានធ្វើស្រូវសែនក្រអូប និងចំប៉ីស ៧០ ចំពោះរបៀបធ្វើស្រែប្រាំងនេះ លោកបានទទួលការណែនាំ ពីក្រសួងកសិកម្ម។ចំណែកឯទីផ្សារវិញ លោកបានលក់ទៅឲ្យរោងម៉ាស៊ីន បានតម្លៃ ១២០០ រៀល ក្នុង១ គីឡូក្រាម ។ ចំពោះក្នុងខេត្តរតនគិរីផ្ទាល់ រោងចក្របានកែច្នៃជាអង្គលក់ទៅវិញ បានតម្លៃសមរម្យ ។

ជាមួយគ្នានេះ លោក លី នឿន មេឃុំ ភ្នំកុក បានឲ្យដឹងថា ធ្វើស្រែប្រាំង នៅទំបន់គូតាវ៉ា ជើងទំនប់១២ ម៉ែត្រ ខ្នងទំនប់ ៧ ម៉ែត្រ ការធ្វើស្រែប្រាំងបច្ចុប្បន្ន មានចំនួន ២គ្រួសារ ដែលផលិតស្រូវ សម្រាប់លក់ទៅឲ្យឈ្មួញ ទៅលើទីផ្សារ ហើយឥឡូវនេះ កំពុងស្រូត ដើម្បីប្រមូលផល ។ ក្នុង១ហិតា ៧ តោន រយៈពេល៣ខែ ទើបស្រូតបាន ។
សូមបញ្ជាក់ ថា ការធ្វើស្រែនៅទំនប់នេះ គឺអាចធ្វើបានទាំងពីររដូវ គឺ រដូវប្រាំង និងរដូវវស្សា ។ សម្រាប់ពូជស្រូវក្នុងស្រុកមានដូចជា ចំប៉ីស៧០ និងពូជសែនក្រអូប សម្រាប់ដាំនៅរដូវប្រាំង ចំណែកឯរដូវវស្សា កសិករដាំស្រូវផ្ការំដួល ។ ខេត្តរតនគិរីការធ្វើស្រែប្រាំង មានចំនួនតិចតួច មានតែ៥០ ហិតា ទៅតាមលទ្ធភាពទឹក ដែលមានក្នុងស្តុកទឹក ផ្គត់ផ្គង់ពេលមួយរដូវរាំងស្ងួត រហូតដល់ប្រមូលផល។

បើតាមមន្ត្រីមន្ទីរកសិកម្មខេត្តរតនគិរី បានលើកឡើងថា សម្រាប់តម្លៃស្រូវដែលកសិករផលិតបានឹងលក់ចេញ ទៅវិញមិនចោទជាបញ្ហាប្រឈមនោះទេ។ រោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តរតនគិរីមានការធានាផលិតកម្ម និងទទួលទិញពីប្រជាកសិករ មានម៉ាស៊ីនសម្ងួត កិនជាអង្ករ ហើយតម្លៃបច្ចុប្បន្ននេះ ស្រូវសែនក្រអូបតម្លៃជាមធ្យម តម្លៃ១២០០ រៀល ក្នុង១ គីឡូក្រាម ។
លោក ញួន ហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះមកណែនាំ ត្រួតពិនិត្យនិងតាមដានតម្លៃស្រូវ សម្រាប់រដូវប្រមូលផលនេះ ។ ខេត្តរតនគិរី មិនបានចោទជាការប្រមូលផល ទៅលើការលក់ដូរស្រូវប្រាំងនៅពេលនេះទេ៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់