ព័ត៌មានជាតិ
ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន
ប្រជាពលរដ្ឋ បានបង្ហាញភាពស្ងប់ស្ងែងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ខណៈដែលសម្ដេចបានចុះទៅអន្តរាគមន៍ជួយរកដំណោះស្រាយជូនពលរដ្ឋដល់មូលដ្ឋានដោយផ្ទាល់ជាបន្តបន្ទាប់ ដោយពួកគេបានចាត់ទុកសម្ដេចជាមេដឹកនាំដែលមិនមានភាពឆ្មើងឆ្មៃជាមួយពលរដ្ឋពីគ្រប់និន្នាការនយោបាយ។

លោក ឈឺន គង្គា អាយុ ៣៦ឆ្នាំ ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបាននិយាយថា៖«ខ្ញុំគោរពស្រលាញ់ពេញសម្ដេចមហាបវរធិបតី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ពិតជាស័ក្តិសមបំផុតដែលមានគុណបំណាច់ដ៏ថ្លៃថ្លា បានដឹកនាំកម្ពុជាយើងប្រកបដោយថាមពល គតិបណ្ឌិតដ៏ឆ្នើម ឈ្លាស់វៃ និងប៉ិនប្រសប់។ សម្ដេចបានចុះអន្តរាគមន៍ដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋពីគ្រប់និន្នាការនយោបាយដែលជួបការលំបាក»។

លោកបន្តថា៖«ខ្ញុំបានឃើញថ្នាក់ដឹកនាំដែលដឹងពីសុខទុក្ខ ហើយគាត់ចុះមកដល់ទីតាំងបែបនេះ ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់។ ជាស្ដែងខ្ញុំបានឃើញព័ត៌មានពីគាត់ដែលបានចុះទៅដល់ទីតាំងខ្វះទឹកដាក់ស្រែនៅខេត្តតាកែវ គឺខ្ញុំសប្បាយចិត្ត អ៊ីចឹងយើងខ្ញុំជាពលរដ្ឋពិតជាថ្លែងអំណរអរគុណចំពោះសម្ដេចបវរធិបតីដែលបានយកចិត្តទុកដាក់ជាមួយពលរដ្ឋ»។
លោកថា សម្ដេចបវរវធិបតីជាមេដឹកនាំដែលដឹងច្បាស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងដឹកនាំកិច្ចកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព ស្ថិរភាពសង្គម ឯកភាពជាតិ ការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ ជាពិសេសបានចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោក។

លោក ឌិន សំអាត ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលបានថ្លែងថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតីដែលជួយអន្តរាគមន៍ប្រជាពលរដ្ឋទាន់ពេលវេលា។ សម្ដេចបានទៅដល់ព្រំដែន ដែលកន្លងមកធ្លាប់មានការចម្រូងចម្រាស់ដែលគេចោទថា កម្ពុជាបាត់ដីទៅវៀតណាម ហើយខ្ញុំកត់សម្គាល់មួយទៀត គឺសម្ដេចចុះទៅទីតាំងទឹកជំនន់នៅខេត្តកំពង់ធំដែលធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅដែលមេដឹកនាំមិនបោះបង់យើងចោល»។
លោកជឿជាក់ទៅលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេនដែលបន្តដឹកនាំកម្ពុជាអភិវឌ្ឍបន្ថែមទៀត កសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ពង្រឹងសេដ្ឋកិច្ចជាតិ ដើម្បីឱ្យមានកិត្តិយសស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ក្រោយមួយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជាតិកម្ពុជាទាំងមូល ដែលទទួលបានការសិក្សាជ្រៅជ្រះ និងមានអត្តចរិកសមរម្យថ្លៃថ្នូស័ក្តិសមជាអ្នកដឹកនាំវ័យក្មេងរបស់កម្ពុជា»។
លោកបន្ថែមថា៖«លើសពីនេះ សម្ដេចបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស និងទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេងៗទៀត»។
លោកថា មិនត្រឹមតែជាបញ្ញវន្តបញ្ចប់ការសិក្សានៅសាលាល្បីកម្រិតអន្តរជាតិប៉ុណ្ណោះទេ សម្ដេចក៏ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។

ជាពិសេសសម្ដេច ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុកមានបទពិសោធន៍នយោបាយ និងការដឹកនាំប្រទេសជាច្រើនឆ្នាំទៀត។
តាមរយៈបទពិសោធន៍ការងារ និងការដុសខាតលុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យានុភាពជាបន្តសម្រាប់កម្ពុជា។ នេះបើតាមការសង្កេតបន្ថែមពីលោក ថុង ម៉េងដាវីត៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ