ព័ត៌មានជាតិ
ស្នងការខេត្តកំពតបំភ្លឺឲ្យដឹងការពិត រឿងបង្ក្រាបក្រុមក្មេងទំនើង បណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់
ដើម្បីចៀសវាងការយល់ច្រឡំទាក់ទិននឹងករណីបង្ក្រាបក្មេងទំនើង បណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់បាត់បង់ជីវិត ស្នងការដ្ឋាននគរបាលខេត្តកំពត បានបំភ្លឺជូនដល់សាធារណជនឲ្យបានជ្រាបថា ការស្លាប់របស់ជនសង្ស័យ ឈ្មោះ ម៉ម វិបុល ភេទប្រុស អាយុ២៩ឆ្នាំ គឺជាកំហុសដោយអចេតនាប៉ុណ្ណោះ។


ការបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តកំពត៖ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១ និង១០នាទីយប់ ជនល្មើស០១ក្រុមមានគ្នាចំនួន០៥នាក់ (១.ឈ្មោះ ម៉ម វិបុល ភេទប្រុស អាយុ២៩ឆ្នាំ(ស្លាប់), ២.ឈ្មោះ ធម្ម កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ (ឃាត់ខ្លួនបាន), ៣.ឈ្មោះ ម៉ាត់ សើគីរីន ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ សុខ ធា ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ រ៉ាន់ ភេទប្រុស អាយុជាង ២០ឆ្នាំ) ជិះម៉ូតូ ០២គ្រឿង បានកាប់ឈ្មោះ តឿ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត នៅចំណុចក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត បណ្តាលឲ្យរងរបួសក្បាលជាទម្ងន់។ មូលហេតុដោយសារជនរងគ្រោះផឹកកាហ្វេនៅតុក្បែរជនសង្ស័យ នៅចំណុចភូមិកើតហេតុ ហើយជនរងគ្រោះ បានមើលមុខជនសង្ស័យ ទើបធ្វើឲ្យពួកគេខឹង ក៏តាមកាប់នៅពេលដែលជនរងគ្រោះចេញពីហាងកាហ្វេបំណងវិលទៅផ្ទះវិញ។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន និងពង្រាយកម្លាំងតាមដងផ្លូវ ដើម្បីស្ទាក់ឃាត់ក្រុមជនសង្ស័យ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ០១គ្រឿងមានគ្នា ០២នាក់ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ហើយថែមទាំងបើកបំបុកកម្លាំងសមត្ថកិច្ចបណ្តាលឲ្យរងរបូសចំនួន ០២នាក់ទៀតផង។ ដោយឃើញស្ថានភាពបែបនេះ កម្លាំងសមត្ថកិច្ចដ៏ទៃទៀត ក៏បានផ្ទះអាវុធផ្ចុចនឹងដីដើម្បីឲ្យឈប់ បណ្តាលឲ្យផ្លាតគ្រាប់ត្រូវជនសង្ស័យ ម្នាក់ស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ និងបានឃាត់ខ្លួនគូកនបានម្នាក់ផងដែរ។ ចំពោះសកម្មភាពរបស់កងកម្លាំងខាងលើនេះ ស្របតាមខ្លឹមសារមាត្រា ៣១ រហូតដល់ មាត្រា ៣៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។


ប៉ុន្តែទោះជាយ៉ាងនេះក្តី ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានឃាត់ខ្លួនមន្ត្រីនគរបាលចំនួន ០៣នាក់ ដែលបង្កឲ្យផ្ទះអាវុធបណ្តាលឲ្យជនសង្ស័យម្នាក់ខាងលើស្លាប់ ដើម្បីអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងសន្តានទឹកចិត្តប្រកបដោយមនុស្សធម៌ និងជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ស្នងការដ្ឋាននគរបាលខេត្តកំពត បាននាំយកថវិកាចំនួន $៤,៥០០ (បួនពាន់ប្រាំរយដុល្លារគត់) ប្រគល់ជូនក្រុមគ្រួសារសព សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សេង ណារិទ្ធ
សូមចុចអាន៖ ព័ត៌មានបឋម អ្នកចែកចាយថ្នាំញៀន៤នាក់ បានគាស់គុករត់គេច

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី