Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

បានផុស

នៅ

លោក​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​នៃ​មន្ទីរព័ត៌មាន​ខេត្តឧត្តរមានជ័យ​ត្រូវ​ធ្វើ​ជា​សេនាធិការ​ល្អ​របស់​រដ្ឋបាល​ខេត្ត​លើ​ការងារ​ព័ត៌មាន និង​សាធារណមតិ ដោយ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​រាល់​ព័ត៌មាន​មិន​ពិត ព្រមទាំងទប់ស្កាត់ និង​ឆ្លើយ​តប​ឱ្យ​បានទាន់ពេលវេលា​រាល់​ព័ត៌មាន​ទាំងអស់​ ដែល​បាន​ផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរ​សុខទុក្ខ និង​បំពាក់​មេដាយ​ការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​លើក​ទឹក​ចិត្ត​ក្រុម​ការងារព័ត៌មាន និង សាធារណមតិ របស់​មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ឱ្យ​បន្តផលិត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពីសក្តានុពលខេត្តឱ្យបានច្រើន ដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយសូមយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបង្កើន​ការ​ផលិត​ពី​ព័ត៌មាន​វិជ្ជមាន​នានា​ទាក់​ទង​នឹង​សមិទ្ធផល​សម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរ​ជំនាញ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​លើគ្រប់វិស័យ។

លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ ចំពោះមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែល​បាន​សម្រេច​បាន​កិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លង​ទៅ​នេះក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ទន្ទឹមនេះដែរ លោករដ្ឋមន្ត្រី ក៏​បានថ្លែងកោត​សរសើរ​ដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ចំពោះ​ការ​បានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិ​អំពី​បញ្ហាផ្សេងៗដែលបានកើតឡើង។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសដើម្បីពង្រឹងបន្ថែមទៀតលើការងារផ្សព្វផ្សាយ គ្រប់គ្រង និងឆ្លើយតបព័ត៌មានប្រកបដោយប្រសិទ្ធភាព ជាសេនាធិការរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាន និងសាធារណមតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ វិនាទី មុន

ប្រមុខការពារជាតិកម្ពុជា បង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ថា នឹងត្រូវបានពង្រឹងឡើងវិញ

ជីវិតកម្សាន្ដ៣ នាទីutes មុន

ក្រោយរឿងអាស្រូវហាក់ស្ងប់ Thùy Tiên លេចមុខធ្វើសកម្មភាពសប្បុរសធម៌ជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សិស្សានុសិស្ស ២៧៨នាក់ បានចូលរួមប្រកួតសំណេរ នៅវិទ្យាល័យព្រែកលៀប អបអរសង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេចធិបតី ឱ្យបណ្តុះមនសិការ«ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»

ព័ត៌មានជាតិ១០ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំនេះ អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់ប្រព័ន្ធ Free WiFi ឱ្យអ្នកមកលេងកម្សាន្តនៅខេត្តបានប្រើប្រាស់ដោយសេរី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម