Connect with us

ព័ត៌មានជាតិ

ម្ចាស់​ផលិតផល​ GSM​​ បរិច្ចាគ​១លាន​ម៉ាស​ដល់​រាជ​ធានី​ខេត្ត​វាយ​លុក​ដោយ​ Covid

បានផុស

នៅ

លោកជំទាវ​ឧកញ៉ា ​ឡេង ​បញ្ចពណ៌​​ប្អូន​ស្រី​​បង្កើត​របស់​អ្នកឧកញ៉ា​ឡេង​ ណា​វ៉ា​ត្រា​ ​អគ្គនាយិកា​ក្រុមហ៊ុន​GSM​Cosmetic​និង​ជា​ម្ចាស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឡេង​វ៉ា​ត្រា​Capital​PLC​ ​បាន​ប្រកាស​ជួយ​ឧបត្ថម្ភ​​១​លាន​ម៉ាស់​​ដល់​រាជធានី​ខេត្ត​ដែល​វាយ​លុក​ដោយ​សារ​ជំងឺ​កូ​វីដ​១៩​។​នេះ​បើ​ផ្អែក​តាម​​បង្ហោះ​លើ​ផេ​ក​ផ្លូវ​ការ​របស់​​លោកជំទាវ​​មុន​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខេត្ត​ដែល​ជា​គោលដៅ​ដែល​ដៅ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​នោះ​មាន​ដូច​ជា​​រាជធានី​ភ្នំពេញ​ខេត្ត​​កណ្ដាល​ខេត្ត​ព្រៃវែង​ខេត្ត​ព្រះសីហនុ ​ខេត្ត​តាកែវ​ ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ​ បន្ទាយមានជ័យ​​និង​បាត់ដំបង​ជា​ដើម​។

​លោកជំទាវ​ឧកញ៉ា​ឡេង​បញ្ចពណ៌​ ប្អូន​ស្រី​ពៅ​បង្កើត​អ្នក​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​។ ​ប្អូន​ស្រី​អ្នក​ឧកញ៉ា​​ដែល​មាន​​ប្រវត្តិ​ជា​អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ​ ត្រូវ​បាន​ប្រភព​ច្បាស់​ការ​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា​​ ក្រៅ​ពី​ក្រុមហ៊ុន​​លើក​ផ្ទះ​ល្វែង​និង​ដី​ឡូ​តិ​លោក​ជំទាវ​កំពុង​កាន់​មុខ​ជំនួញ​​ធំៗ​ចំនួន​២​ក្នុង​​ដៃ​ទៀត​រួម​មាន​​មាន​៖

​ទី​១​គឺ​ក្រុមហ៊ុន​GSM​Cosmetic​ដែល​ជា​ផលិត​ផល​មាន​ស្តង់ដារ​អន្តរជាតិ​មួយ​កំពុង​សម្រុក​វាយ​​លុក​ទីផ្សារ​នៅ​កម្ពុជា​។

​ទី​២​គឺ​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឡេង​វ៉ា​ត្រា​Capital​PLC​ដែល​កំពុង​តែ​ត្រៀម​ប្រកាស​បើក​ដំណើរ​ការ​ឆាប់ៗ​ខាង​មុខ​នេះ​។

ជា​មួយ​នឹង​​កិច្ចការ​ជួយ​ដល់​សង្គម​នេះ​ជា​និច្ចកាល​គេ​តែង​តែ​ឃើញ​លោក​ជំទាវ​ឧកញ៉ា​ឡេង​បញ្ចពណ៌​ឧស្សាហ៍​​ជួយ​​ដល់​សង្គម​ជា​ញឹក​ញយ​មិន​ចាញ់​​បង​ៗ​ ​របស់​លោក​​ជំទាវ​ឡើយ​។​ កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​ជំទាវ​ឧកញ៉ា​​ទើប​តែ​បរិច្ចាគ​១​ម៉ឺន​ដុល្លារ ​ជូន​សម្ដេច​តេ​ជោ​ហ៊ុន​សែន​នាយ​ករ​ដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា​ផងដែរ​ ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ ដែល​កំពុង​រីក​រាល​ដាល​ក្នុង​សហគម​ន៍​​២០​កុម្ភៈ​និង​បាន​​ឧបត្ថម្ភ​ថវិកា​៨​លាន​រៀល​ ដល់​គ្រួសារ​លោក​ឡៅ​ វណ្ណា​ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម