ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសាធារណការ ប្រជុំពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ ៧៨-៥ ទៅតំបន់កន្ទុយនាគ
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកប្រជុំកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារនៃការសិក្សាសមិទ្ធិលទ្ធភាពខ្សែផ្លូវជាតិលេខ ៧៨-៥ (ក្រុងបានលុង-កន្ទុយនាគ) ដែលជាគម្រោងអាទិភាពមួយរបស់រដ្ឋាភិបាល ក្នុងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។
កិច្ចប្រជុំដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធ។


បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារនៃការសិក្សាសមិទ្ធិលទ្ធភាពខ្សែផ្លូវជាតិលេខ ៧៨-៥ ពីក្រុងបានលុងទៅតំបន់កន្ទុយនាគព្រំប្រទល់ ៣ ប្រទេស (កម្ពុជា-ឡាវ-វៀតណាម) រួមទាំងខ្សែផ្លូវអាទិភាពមួយចំនួនទៀតក្នុងខេត្តភូមិភាគឦសាន ដើម្បីជំរុញការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក្នុងគោលដៅជំរុញកំណើតសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ និងកសិឧស្សាហកម្មជាដើម។
គម្រោងស្ថាបនាផ្លូវជាតិលេខ ៧៨-៥ ពីក្រុងបានលុងទៅតំបន់កន្ទុយនាគ ត្រូវបានអតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យស្ថាបនាតភ្ជាប់ ស្របពេលសម្តេចបានបង្ហាញគោលបំណងចង់មានឱកាសបានធ្វើដំណើរទៅដល់តំបន់កន្ទុយនាគថែមទៀត នៅពេលមានផ្លូវធ្វើដំណើរទៅដល់។
ថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាចង់ណាស់ទៅឈរនៅមុំ ៣ នេះ។ នៅមុំ ៣ មានបង្គោល ៣ ប្រទេស ហើយខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងខិតខំរកថវិកា ដើម្បីកសាងផ្លូវជាតិពីទីរួមខេត្តរតនគិរីទៅដល់តំបន់មុំ ៣ ហើយពេលនោះខ្ញុំនឹងអាចធ្វើដំណើរនិងទៅឈរនៅទីនោះ»។


បើតាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ផ្លូវជាតិលេខ ៧៨-៥ ត្រូវបានដាក់បញ្ចូលជាប្រព័ន្ធផ្លូវជាតិ មានប្រវែងសរុប ១៩១ គ.ម ដែលបច្ចុប្បន្នចែកចេញជា ៣ កំណាត់។
កំណាត់ទីមួយពីក្រុងបានលុងទៅភូមិតងណងលិ បានចាក់អ៊ុតកៅស៊ូជាប្រភេទ DBST មានប្រវែង ២១.៩៥ គ.ម។ កំណាត់ទីពីរពីភូមិតងណងលិទៅដល់ស្រុកតាវែង ជាផ្លូវល្បាយថ្មមានប្រវែង ២៥.៩ គ.ម និងកំណាត់ទី ៣ ពីស្រុកតាវែងរហូតទៅដល់តំបន់កន្ទុយនាគមានប្រវែង ១៤៣.៩៦ គ.ម បច្ចុប្បន្នមិនទាន់មានផ្លូវអាចធ្វើដំណើរទៅដល់ ហើយបើចង់ធ្វើដំណើរបន្តដល់តំបន់មុំ ៣ (កន្ទុយនាគ) ត្រូវឆ្លងចូលប្រទេសវៀតណាម។
ផ្លូវជាតិលេខ ៧៨-៥ ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ (ព្រំដែនកម្ពុជា ឡាវ វៀតណាម) ត្រូវបានក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាជាមួយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដើម្បីធ្វើការសាងសង់។
នៅក្នុងបទបង្ហាញដល់មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងក្រុមហ៊ុន CRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សាពីគម្រោងសាងសង់ ផ្លូវជាតិលេខ ៧៨-៥ រួមមានដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវ (៥) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៦) ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៧) ការសុំមតិយោបល់ ដើម្បីកែលម្អ និងជាធាតុចូលបន្ថែម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ