Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំមន្ទីរធនធានទឹក អន្តរាគមន៍សង្គ្រោះ ស្រូវប្រាំង ពលរដ្ឋឲ្យទាន់ពេលវេលា

បានផុស

នៅ

ដើម្បីចូលរួមដោះស្រាយជួយប្រជាកសិករដែលប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ក្នុងស្រុកស្រីសន្ធរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រក្នុងស្រុកស្រីសន្ធរ និងជួយអន្តរាគមន៍បង្ហូរទឹកចូលទៅឲ្យដល់តំបន់ដែលប្រឈមខ្វះខាតទឹកស្រោចស្រព ខណៈប្រព័ន្ធធារាសាស្ត្រមួយនេះបានហូរទៅជួយកសិករធ្វើស្រែនៅឃុំ២ទៀត ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីជំនាញ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ត្រូវសហការគ្នាជាមួយអាជ្ញាធរស្រុក ធ្វើយ៉ាងណាយកចិត្តទុកដាក់ ជួយដោះស្រាយ និងអន្តរាគមន៍សង្គ្រោះស្រូវដែលកសិករដាំដុះ កុំឲ្យជួបប្រឈមបញ្ហាខ្វះខាតទឹកស្រោចស្រពខ្លាំង។

បើតាមការបញ្ជាក់ ពីមន្ត្រីនៃមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកស្រីសន្ធរ មួយនេះបានការផ្គត់ផ្គង់ពីស្ថានីយបូមទឹកព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដែលសម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រព ស្រែ ចម្ការ ប្រជាពលរដ្ឋ ចំនួន៧៨០០ហិកតា ស្មើនឹង៩ឃុំ ក្នុងនោះ ៧ឃុំ នៅក្នុងស្រុកស្រីសន្ធរ និង២ឃុំ ទៀត នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលផងដែរ៕

អត្ថបទ​​៖ ​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម