Connect with us

ព័ត៌មានជាតិ

សហគមន៍ ទុរេនបែកអន្លូង​ បង្កើតឡើង​ដើម្បី​ជួយកសិករ​ក្នុងខេត្តកំពង់ចាម​

បានផុស

នៅ

កសិករដាំទុរេន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ពេលនេះបានចងក្រងបង្កើតសហគមន៍ទុរេនបែកអន្លូង​ លើកដំបូង​ ខណៈ​បច្ចុប្បន្ន​មានម្ចាស់ចំការទុរេនជាង៥០នាក់ហើយ បានចូលជាសមាជិកសហគមន៍មួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហេង​ ឆេងលី​ ប្រធាន​សហគមន៍​ ទុរេនបែកអន្លូង​ នៅស្រុកស្ទឹងត្រង់បានឲ្យដឹងថា​ នេះជាលើកដំបូងហើយ​សម្រាប់​អ្នកស្រុកបែកអន្លូង​ ដែលអាចបង្កើត​ និងចងក្រងគ្នាជាសហគមន៍នោះ​ ព្រោះកន្លងមកពុំមានសហគមន៍បែបនេះ​ឡើយ​ ពោលគឺម្ចាស់ចំការនីមួយៗធ្វើទៅតាមទំនៀមប្រពៃណីរបស់ខ្លួន​ទាំងការដាំដុះ​ថែទាំ​ និងពេលប្រមូលផល។

លោក ហេង​ ឆេងលី​ សង្ឃឹមថា​ សមាជិកសមាជិកាទាំងអស់នឹងរួមគ្នា​ដើម្បីសហគមន៍ទុរេនបែកអន្លូងមួយនេះមានភាពរីកចម្រើន​ និងមិនជួបឧបសគ្គចំពោះការបង្កបង្កើនផលដំណាំទុរេនមួយនេះ។

លោក សុឹម​ ថាវីរៈ​ ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តកំពង់ចាម​ បានឲ្យដឹងថា​ ការបង្កើតសហគមន៍នៅពេលនេះ​ គឺជាប្រវត្តិសាស្ត្រមួយហើយ​ដែលម្ចាស់ចំការចេះសហការគ្នាចងក្រងជាសហគមន៍នោះ​ ដែលអាចជួយឲ្យមន្ត្រីជំនាញងាយស្រួលស្រួលក្នុងផ្តល់ជាធាតុចូល​ លើការថែទាំ​ បច្ចេកទេស​ដំណាំ​ និងស្វែងរកដៃគូសហការបញ្ជាទិញផងដែរ។

លោកប្រធាន​មន្ទីរបញ្ជាក់ទៀតថា​ ពិធី​បំបោសផ្កាទុរេននេះក៏បង្ហាញពីប្រពៃណីវប្បធម៍របស់អ្នកចំការដាំទុរេនផងដែរ​ ដែលអាចជួបជុំសប្បាយរីករាយ​ និងអាចផ្តល់ប្រឹក្សាគ្នាទៅវិញទៅមកលើច្ចេកទេសដាំដុះថែទាំជាដើម៕

អត្ថបទ​​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម