Connect with us

ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២៤ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានបណ្ដុះបណ្ដាលមន្រ្តីជាង២ពាន់នាក់

បានផុស

នៅ

ពេញមួយឆ្នាំ២០២៤​កន្លងទៅ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន ៤៥វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន២ ២៩៦រូប ក្នុងនោះមានស្រី៥៥៨រូប។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ សិក្ខាកាមភាគច្រើនជាថ្នាក់ដឹកនាំ និងមន្រ្តីចាប់ពីថ្នាក់ឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត រួមទាំងមន្រ្តីជាប់ឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតតែសាលាជាតិរដ្ឋបាលមូលដ្ឋាន ទើបបង្កើតឡើងក្នុងសម័យកូវីដ-១៩ និងខណៈហេដ្ឋារចនាសម្ព័ន្ធសាលានៅមិនទាន់សាងសង់រួចរាល់ក្ដី ប៉ុន្តែក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការពេញចិត្ត និងសរសើរចំពោះលទ្ធផលនេះ។

តាមការឱ្យដឹងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ គឺមួយឆ្នាំមកនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានបណ្ដុះបណ្ដាល ផ្ដោតលើការគ្រោងថវិកា និងការចំណាយថវិកាសេវាសង្គមឃុំ សង្កាត់ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទើបជាប់ឆ្នោតថ្មី វគ្គអន្តរាគមន៍អភិវឌ្ឍសមត្ថភាព កម្មវិធីគ្រប់គ្រងសេវាសាធារណៈឆ្លើយតបនឹងយេនឌ័រផ្សារភ្ជាប់ជាមួយថវិកាឃុំ សង្កាត់ កិច្ចការរដ្ឋបាល និងការតាក់តែងអត្ថបទ ព្រមទាំងវគ្គសិក្សាវែងខ្លីជាច្រើនទៀត។

សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត ដោយសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន មានចំនួន៤ រួមមាន ១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

សន្តិសុខសង្គម២៣ ម៉ោង មុន

យុវជនម្នាក់ មិនដឹងមានវិបត្តិអ្វីមកលោតទឹកនៅលើស្ពានជ្រោយចង្វារ បន្សល់ទុកស្បែកជើង និងទូរសព្ទ

Sokha Hotels

ព័ត៌មានពេញនិយម