Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខេត្តរតនគិរី សម្តែងការសប្បាយចិត្តដែលរាជរដ្ឋាភិបាល អនុវត្តកម្មវិធីផ្តល់ដីសម្បទានដល់គ្រួសារក្រីក្រ

បានផុស

នៅ

ក្នុងឱកាសចូលរួមស្តាប់នូវការផ្សព្វផ្សាយ និងពន្យល់បន្ថែមពីអាជ្ញាធរសង្កាត់បឹងកន្សែង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៥ ស្តីពី សេចក្តីជូនដំណឹងរបស់រាដ្ឋាភិបាលកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ប្រជាពលរដ្ឋ នៅសង្កាត់បឹងកន្សែង បានសម្តែងនូវក្តីរំភើបរីករាយ និងគាំទ្រយ៉ាងក្លៀវក្លា ចំពោះគម្រោងផ្តល់ដីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ ខាងលើ បានគោរពថ្លែងអំណរគុណ ដល់សម្តេចធិបតី ហ៊ុន ម៉ា ណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូរ ពីសុខទុកប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ព្រោះអ្នកក្រីក្រ ពិតប្រាកដមានឱកាសទទួលបានដី សម្រាប់បង្កបង្កើនផលប្រកបដោយភាពកក់ក្តៅ។

សូមបញ្ជាក់ថា គម្រោងកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនេះ ក្នុងគោលបំណងបង្កើនការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយផង និងបង្កើតប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផងតាមរយៈការផ្គត់ផ្គង់ដីក្រោមទម្រង់សម្បទានសេដ្ឋកិច្ចសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋ ក្រីក្រ គ្មានទីលំនៅឋានដីកសិកម្ម និងការគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារនៅជិតទីតាំងផ្ដល់ដីប្រកបដោយចីរភាព។ កម្មវិធីផ្ដល់ដីនេះ នៅក្នុងតំបន់មួយចំនួនជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ប្រកបដោយសមធម៌ដើម្បីរួមគ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់អាស្រ័យផលនិងការពារព្រៃ និងដីរដ្ឋសម្រាប់ការអភិវឌ្ឍ។

តាមរយៈសេចក្តីជូនដឹង គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាការអភិវឌ្ឍ ដោយចីរភាពនេះ បានសម្រេចអនុវត្តកម្មវិធីជំហានទី១ ដែលមានទីតាំងកម្មវិធីដល់ដីការពារព្រៃរួមគ្នាអភិវឌ្ឍដោយចីរភាព ស្ថិតនៅចំណុច អូសែវ ភូមិហាងសារ៉ាត់ ឃុំសាឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា២១ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ២៧ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម