ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ អំពាវនាវដល់អ្នកប្រើAI ឈប់យករូបថតរូបសំណាកនានាទៅធ្វើឱ្យមានចលនាទៀត ព្រោះប៉ះពាល់ដល់វប្បធម៌ខ្មែរ
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផុសលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ អំពាវនាវដល់អ្នកដែលប្រើ AI យករូបថតរូបសំណាកនានា ដែលតំណាងឱ្យខេត្ត ឬវប្បធម៌ខ្មែរ ទៅធ្វើឱ្យមានចលនា ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់វប្បធម៌ ព្រលឹងដូនតាខ្មែរ។

ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលប៉ុន្មានថ្ងៃនេះ សង្កេតឃើញនៅលើបណ្តាញសង្គម បានយករូបថត រូបសំណាកព្រះថោងតោងស្បៃនាងនាគ ដែលជារូបសំណាកស្ថិតនៅខេត្តព្រះសីហនុ ទៅធ្វើឱ្យមានចលនាចេញពីកន្លែងដើម ឬ ចលនាផ្សេងៗ ដែលខុសពីទម្រង់ដើមដោយប្រើបច្ចេកវិទ្យា AI។
ត្រង់ចំណុចនេះ លោក ហ៊ុយ វណ្ណៈ បានអំពាវនាវថា៖ “បើឈប់បាន សូមឈប់! ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញបងប្អូនខ្លះ បានប្រើបច្ចេកវិទ្យា AI កែច្នៃរូបសំណាកនានា ឱ្យមានចលនា ដោយរូបសំណាកខ្លះ បានច្នៃឱ្យរត់ពីកន្លែងមួយទៅកន្លែងមួយ។ ការច្នៃរូបសំណាកជាទីសក្ការៈ មានប្រវត្តិនិងភាពអច្ឆរិយៈ ឱ្យទៅមនុស្សយន្ត ឬកុក្កតា គឺជាការបំផ្លាញគុណតម្លៃវប្បធម៌ ព្រលឹងដូនតា និងព្រលឹងជាតិយើង”។

លោកក៏បានបន្ថែមថា ចំពោះសកម្មជននយោបាយមួយចំនួន ក៏បានប្រើបច្ចេកវិទ្យា AI យករូបថ្នាក់ដឹកនាំជាតិទៅច្នៃដើម្បីបម្រើឧបករណ៍នយោបាយហិង្សារបស់ខ្លួន ដោយលោកបញ្ជាក់ថា ទង្វើទាំងអស់នេះ មិនគួរធ្វើទាល់តែសោះ។ លោក ហ៊ុយ វណ្ណៈ ក៏បានសរសេរណែនាំ គួរឆ្លៀតឱកាសនេះ មកពង្រឹងសាមគ្គីជាតិ រៀនគោរព រៀនទទួលស្គាល់ រៀនបំពេញឱ្យគ្នា ដើម្បីរួមជាកម្លាំងមួយ និងរួមគ្នាបន្តកសាងជាតិឱ្យកាន់តែរីកចម្រើន និងមានការអភិវឌ្ឍបន្ថែម។
លោក ហ៊ុយ វណ្ណៈថា៖ “កូនៗរបស់យើង ត្រូវបន្តរស់ក្នុងសង្គមមួយនេះ ប្រកបដោយបរិយាកាសថ្លៃថ្នូរ និងស៊ីវិល័យទាំងអស់គ្នា”។
យ៉ាងណា បន្ទាប់ពីលោកបានសរសេរសំណេរនេះនៅលើហ្វេសប៊ុក ក៏មានមតិជាច្រើន បានបញ្ចេញមតិគាំទ្រ និងឯកភាព ចំពោះការលើកឡើងរបស់លោកផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី