ព័ត៌មានជាតិ
ថ្ងៃទី ៣ នៃបុណ្យចូលឆ្នាំចិននៅភ្នំពេញ មានសិស្ស និងគ្រូ មករៀន និងបង្រៀន ដូចថ្ងៃធម្មតា
នៅថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនៅរាជធានីភ្នំពេញមានសិស្ស និងគ្រូមករៀន និងបង្រៀននៅតាមសាលារៀននានាដូចថ្ងៃធម្មតាដែរ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣១ មករា នេះថា ពិធីបុណ្យចូលឆ្នាំចិននៅថ្ងៃទី ៣ នេះ ឃើញថា មានសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមករៀន និងបង្រៀនដូចថ្ងៃធម្មតាដែរ។ ជាក់ស្តែងតាមរបាយការណ៍តាមសាលានីមួយៗ សម្រាប់ព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ពេលព្រឹកមានវត្តមានគ្រូមកបង្រៀនប្រមាណ ៩៨% និងវត្តមានសិស្សប្រមាណ ៩៥%។ ដោយឡែក សាលារៀននៅកណ្តាលក្រុងភ្នំពេញ មានវត្តមានសិស្ស និងគ្រូចន្លោះពី ៩០% ទៅ ៩៥% និងសាលារៀននៅជាយក្រុងភ្នំពេញមានសិស្ស និងគ្រូចន្លោះពី ៩៥% ទៅ ៩៨%។

លោកប្រធានមន្ទីរ បានបន្តថា «ដំណើរការរៀន និងបង្រៀនធម្មតាអត់អីទេ យើងមានការព្រួយបារម្ភៗ បន្ទាប់ពីថ្ងៃសែន និងថ្ងៃចូលឆ្នាំចិនទី ១ ទេ ពេលយើងចុះត្រួតពិនិត្យឥឡូវវាលែងអីវាធម្មតាអស់វិញអស់ហើយ»។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ដើម្បីធានាបានដំណើរការបង្រៀន និងរៀន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានដឹកនាំការប្រជុំពង្រឹងដំណើរការបង្រៀន និងរៀន ដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមបន្តផ្សព្វផ្សាយដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេមករៀនឲ្យបានទៀងទាត់។ ម្យ៉ាងទៀត គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តតាមដានការមកបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ រក្សាបាននូវដំណើរការបង្រៀន និងរៀនជាប្រក្រតី ដោយគ្រប់គ្រឹះស្ថានសិក្សា និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ ត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃស្តីពីវត្តមានរបស់គ្រូ-សិស្ស មកមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

លោកប្រធានមន្ទីរ បានបន្ថែមថា ករណីចូលឆ្នាំចិននេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បាននិងកំពុងបន្តតាមដានដំណើរការបង្រៀន និងរៀន ដើម្បីធានាធ្វើយ៉ាងណាឱ្យសិស្ស និងគ្រូ មករៀន និងបង្រៀនធម្មតា៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ