ព័ត៌មានជាតិ
ព្រះមេគណខេត្តសៀមរាប និមន្តដោះស្រាយអធិករនៅវត្តធម្មិស្សរារាម ហៅវត្តថ្មី
ផ្ទុះអធិករនៅក្នុងវត្តធម្មិស្សរារាម ហៅ វត្តថ្មី ជាលើកទី៣ ដែលមានទីតាំងស្ថិតក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប, មេគណស្រុក និងមន្ត្រីសង្ឃ និងក្រុមការងារមន្ទីរ។ ព្រមទាំងអាជ្ញាធរមូលដ្ឋាន គណកម្មាការវត្ត និងឧបាសក ឧបាសិកា ជាច្រើននាក់ ដើម្បីចូលរួមពិភាក្សាគ្នារកដំណោះស្រាយឱ្យបានសមរម្យ នៅក្នុងបរិវេណ វត្តធម្មិស្សរារាម ហៅវត្តថ្មី នេះឱ្យមានភាព ល្អប្រសើរឡើងវិញ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

ក្នុងការជួបជុំគ្នានោះដែរ ប្រជាពុទ្ធបរិស័ទមួយចំនួន បានលើកឡើងថា សុំឱ្យធ្វើការផ្លាស់ប្ដូរ ភិក្ខុសង្ឃមានព្រះនាម វ៉ន រា ចេញពីទីវត្តនេះ ដោយព្រះគ្រូ វ៉ន រា មានជំងឺ សសៃប្រសាទ ស្រោចទឹក ជូនប្រជាពុទ្ធបរិស័ទក្នុងវត្ត និងយកអ្នកជំងឺ មកមើលក្នុងវត្ត។ ប៉ុន្តែចំពោះប្រជាពុទ្ធបរិស័ទមួយចំនួនទៀត បានលើកឡើងថា ចង់ឱ្យព្រះអង្គព្រះនាម វង្ស ប្រុស ដែលជាចៅអធិការវត្តស្តីទី ចុះចេញពីចៅអធិការវត្តស្តីទី ហើយសូមឱ្យព្រះអង្គ វ៉ន រា ឡើងជាចៅអធិការវត្តវិញ ព្រោះព្រះគ្រូ វ៉ន រា គង់នៅទីវត្តនេះ អស់រយៈពេល ១៥វស្សាមកហើយ។
លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានមានប្រសាសន៍ថា ការជួបជុំគ្នានេះ ជាលើកទី៣ហើយ ដោយមានការចូលរួមពីសំណាក់ ព្រះមេគណខេត្ត មេគណស្រុក មន្ត្រីសង្ឃ និងក្រុមការងារមន្ទីរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន គណៈកម្មាការវត្ត និង ឧបាសក ឧបាសិកា ផងដែរ ដើម្បីចូលរួមពិភាក្សាគ្នារកដំណោះស្រាយឱ្យបានសមរម្យ នៅក្នុងបរិវេណវត្តធម្មិស្សរាម ហៅវត្តថ្មីនេះ ឱ្យមានភាពល្អប្រសើរឡើងវិញ។ លោកថា វត្តធម្មិស្សរាម ហៅវត្តថ្មី នេះ លោកបានចុះធ្វើការសម្របសម្រួល ជាលើកទី៣ ហើយនៅមិនបានសម្រេច ។

លោកបានបញ្ជាក់ថា ពេលនេះគឺមិនមែនជាអ្នកសម្រេចអ្វីនោះទេ គ្រាន់តែស្រាវជ្រាវឱ្យដឹងរឿងរ៉ាវតែប៉ុណ្ណោះ ដើម្បីយកទៅធ្វើការ ពិភាក្សាជាមួយមេគណខេត្ត និងគណៈអភិបាលខេត្ត។ រីឯការសម្រេចអ្វីនោះ គឺជាភារកិច្ចរបស់ព្រះសង្ឃ និង គណៈកម្មាការវត្ត ឧបាសក ឧបាសិកា ចំណុះជើងវត្ត ជាអ្នកបោះឆ្នោតជ្រើសរើសចៅអធិការវត្តថ្មីដែលគេយល់ឃើញថា មានចរឹកលក្ខណៈត្រឹមត្រូវប៉ុណ្ណោះ។
សូមបញ្ជាក់ថា វត្តធម្មិស្សរាម ហៅវត្តថ្មី ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបនេះ មានការផ្ទុះអធិកររាំរ៉ៃ ជាច្រើនឆ្នាំមកហើយ ដោយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនេះ បានចែកបក្សពួកជាពីរក្រុម ដោយមួយក្រុមមិនពេញចិត្តនឹងចៅអធិការវត្តស្តីទី និងមួយក្រុមទៀតមិនពេញចិត្ត ភិក្ខុសង្ឃ វ៉ន រា ដែលបង្កឱ្យកើតមានអធិករក្នុងវត្តនេះ ហើយគណៈកម្មការវត្ត ក៏មិនសូវស៊ីសង្វាក់គ្នា ចែកបក្សពួកក្នុងវត្តផងដែរ។
ជុំវិញករណីខាងលើនេះដែរ ប្រជាពុទ្ធបរិស័ទក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធ ព្រមទាំងព្រះមេគណខេត្ត អនុគណស្រុក ជួយរកដំណោះស្រាយក្នុងវត្តធម្មិស្សរាម ហៅ វត្តថ្មី នេះផង ដើម្បីមានសប្បុរសជនដែលចង់មកកសាងវត្តនេះ មានការរីកចម្រើនឡើងវិញផងដែរ៕


ដោយ៖ គឿន វេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ