ព័ត៌មានជាតិ
លោក លី ធុជ៖ ក្រោយ៩០ថ្ងៃ សង្ឃឹមអាមេរិកនឹងផ្តល់ជំនួយឡើងវិញដល់ការបោសសម្អាតមីន
រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump បានប្រកាសផ្អាកជំនួយជាបណ្តោះអាសន្ននៅទូទាំងពិភពលោក រួមទាំងដល់ប្រទេសកម្ពុជា ដែលអាចប៉ះពាល់ដល់គម្រោងសំខាន់ៗដូចជាការបោសសម្អាតមីនជាដើម។ ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់កម្ពុជានៅតែមានសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកនឹងបន្តការគាំទ្រសម្រាប់វិស័យមីនឡើងវិញបន្ទាប់ពីការផ្អាករយៈពេល ៩០ ថ្ងៃ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានទទួលស្គាល់ថា ដំណឹងនៃការផ្អាករបស់សហរដ្ឋអាមេរិកនាពេល
ថ្មីៗនេះ មិនត្រឹមតែប៉ះពាល់ដល់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងគម្រោងផ្សេងៗជាសកល ដែលទទួលផលប្រយោជន៍ពីសហរដ្ឋអាមេរិកផងដែរ។
លោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកផ្តល់វិភាគទានប្រមាណ ១០ លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីននៅកម្ពុជា ដោយថវិកាត្រូវបានបែងចែកដោយផ្ទាល់ទៅឱ្យប្រតិបត្តិករបោសសម្អាតមីន។ លោកពន្យល់ថា៖«គោលនយោបាយថ្មីរបស់អាមេរិក នឹងផ្អាកថវិកាមួយរយៈ គឺ ៩០ ថ្ងៃ ចឹងគម្រោងដែលត្រូវដំណើរការត្រូវផ្អាក។ យើងមាន ៩៣ ក្រុមអ្នកដោះមីន គិតជាបុគ្គលិក និងអ្នកដោះមីនជាង ១ ០០០ នាក់ត្រូវបានប្រឈមផ្អាកការងារ ដូចនេះអាចប៉ះពាល់ដល់លទ្ធផលដែលរំពឹងទុក ឆ្នាំ ២០២៥ ដែលនឹងត្រូវផ្អាក ៣ខែ »។
ទោះបីជាមានការប្រឈមបែបនេះក៏ដោយ លោកទេសរដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក ដែលបានគាំទ្រវិស័យដោះមីនជាច្រើនទសវត្ស នឹងផ្តល់ជំនួយឡើងវិញបន្ទាប់ពីការផ្អាករយៈពេល៩០ថ្ងៃ។លោកថា៖«ក្រោយ ៩០ ថ្ងៃ យើងសង្ឃឹមថា ជំនួយនឹងវិលត្រឡប់មកវិញ កសាងភាពជាដៃគូដ៏ល្អនេះ ក្នុងវិស័យមីន រវាងកម្ពុជា និងអាមេរិក»។

ការផ្អាកជំនួយបណ្តោះអាសន្ននឹងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់អ្នកដោះមីនជាង ១ ០០០ នាក់។ អាជ្ញាធរកម្ចាត់មីន កំពុងរិះរកមធ្យោបាយផ្សេងៗដើម្បីជួយដល់អ្នកដោះមីនកម្ពុជាក្នុងអំឡុងពេលនេះ ដោយលោក លី ធុជ បញ្ជាក់ថា យើងតែងតែគិតគូរជីវភាពរស់នៅ ពីដំណើរបំពេញការងាររបស់អ្នកដោះមីនយើង។
លោកមានប្រសាសន៍ថា៖«យើងពុំមានប្រាក់បៀវត្ស ប្រគល់ជូនដល់អ្នកដោះមីនជំនួសថវិកា តាមរយៈការជួយរបស់សហរដ្ឋអាមេរិកនេះទេ។ ដូច្នេះ ប្រតិបត្តិការនីមួយៗ ដែលទទួលថវិកាដោយផ្ទាល់ និងគ្រប់គ្រងធនធានមនុស្សផ្ទាល់នោះ នឹងបន្តខិតខំរកធនធានពីផ្សេង និងមធ្យោបាយគ្រប់បែបយ៉ាងដើម្បីគាំទ្រដល់ជីវភាពរបស់បងប្អូនអ្នកដោះមីន»។ នេះជាការសំណូមពររបស់អាជ្ញាធរមីនដែលបានស្នើទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើម៉េចរក្សាឱ្យបានអ្នកដោះមីនដែលមានបទពិសោធ ក្នុងរយៈពេល ៩០ ថ្ងៃនេះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត