ព័ត៌មានជាតិ
មន្រ្តីកម្ពុជា-ជប៉ុន ប្រជុំពិភាក្សាគ្នាប្រមូលធាតុចូល គម្រោងសាងសង់ស្ពានថ្មីឆ្លងទន្លេមេគង្គ
គម្រោងកែលម្អផ្លូវជាតិលេខ ១ និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ ត្រូវបានលើកយកមកប្រជុំពិភាក្សាគ្នាកាលពីម្សិលមិញនេះ ដោយមានការចូលរួមពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និងអ្នកជំនាញការជប៉ុនមកពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
លោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចូលរួមដឹកនាំកិច្ចប្រជុំបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍សិក្សាប្រមូលធាតុចូល សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។
ជាលទ្ធផល អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចសហការរបស់ទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងការបញ្ជូនជំនាញការជាន់ខ្ពស់របស់ខ្លួន ដើម្បីពិនិត្យនិងរៀបចំផែនការគម្រោងកែលម្អផ្លូវជាតិលេខ ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គរបស់កម្ពុជាប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។


នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុនពិនិត្យលទ្ធភាពជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គពីក្តីតាកុយទៅអរិយក្សត្រ។
តាមរយៈអនុរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ជប៉ុនគឺជាមិត្តដ៏សំខាន់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត។
នៅក្នុងក្របខណ្ឌការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន សម្តេចបានស្នើដល់រដ្ឋាភបាលជប៉ុនបន្តជួយគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពានរបស់ប្រទេសកម្ពុជាដូចជាគម្រោងពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ១ ទៅដល់ស្ពានអ្នកលឿង និងស្ពានឆ្លងកាត់ទន្លេមេគង្គ ក្តីតាកុយ-ទៅអរិយក្សត្រ៕

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?