ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស កើនឡើងជិត ១ ពាន់ ៦ រយ កន្លែង នៅទូទាំងប្រទេស
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣១ មករា នេះថា បច្ចុប្បន្ន ប.ស.ស មានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស សរុបចំនួន ១,៥៩៥ មូលដ្ឋាន ក្នុងនោះ មូលដ្ឋានសុខាភិបាលឯកជនមានចំនួន ១៦៣ មូលដ្ឋាន។

លោកបានបន្តថា ការកើនឡើង នៃមូលដ្ឋានសុខាភិបាលនេះ ដើម្បីជួយសម្រួលដល់សមាជិក ប.ស.ស ក្នុងការទៅពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ និងឆ្លើយតបទៅនឹងចំនួនសមាជិក ប.ស.ស មានការកើនឡើងជាបន្តបន្ទាប់ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃប.ស.ស។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧០៥ ៩១៩ នាក់ នៅទូទាំងប្រទេស ក្នុងនោះ សមាជិក ប.ស.ស ផ្នែកថែទាំសុខភាពលើវិស័យសាធារណៈមានចំនួន ៥០៤ ៧៩៦ នាក់ សមាជិក ប.ស.ស វិស័យឯកជនចំនួន ១ ៥៦៩ ២៣២ នាក់ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ចំនួន ៤៨១ ២២០ នាក់ និងសមាជិក ប.ស.ស ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (សហព័ទ្ធ និងកូន) ចំនួន ១៥០ ៦៧១ នាក់។

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ប.ស.ស បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងសង្គតិភាព។

លោក កត្តា អ៊ន បានបញ្ជាក់ថា សេចក្ដីណែនាំរបស់ប.ស.ស នេះ គឺចង់ឱ្យមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស បំពេញការងារ និងបែបបទ ក្នុងការទទួលពិនិត្យព្យាបាលជំងឺសមាជិក ប.ស.ស កាន់តែមានការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព សង្គតិភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋ ជៀសវាងការមិនពេញចិត្ត ឬ បញ្ហាមិនប្រក្រតីណាមួយកើតឡើង។

ជាមួយគ្នានេះដែរ លោក កត្តា អ៊ន បានអំពាវនាវដល់មូលដ្ឋានសុខាភិបាលដៃគូជាមួយ ប.ស.ស ទាំងអស់ ត្រូវអនុវត្តតាមការណែនាំនេះ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានរហ័ស ច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ