ព័ត៌មានជាតិ
អភិបាលស្រុកសំរោងទង និងក្រុមយុវជនពិសេសសម្តេចតេជោ នឹងរៀបចំ«កម្មវិធីការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម»នៅដើមខែក្រោយ
អភិបាលស្រុកសំរោងទង និងក្រុមយុវជនពិសេសសម្តេចតេជោ បានសហការគ្នាត្រៀមរៀបចំ«កម្មវិធីការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមលើកទី១៧» នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងសាលាបឋមសិក្សាទួលស្រគំ ស្ថិតក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការត្រៀមរៀបចំកម្មវិធីនេះ បន្ទាប់ពីលោក ហេង សំណាង ប្រធានក្រុមយុវជនពិសេសសម្តេចតេជោ ដែលមានតំណាងយុវជនលោក ជុំ ហាក់ និងលោក ស្កាយ សេម ប្រធានសាខាខេត្ត ព្រមទាំងសមាជិក សមាគមយុវជនខ្មែរមហានគរ សាខាខេត្ដកំពង់ស្ពឺនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានប្រគល់លិខិត និងចូលសម្តែងការគួរសមដល់ប្រធានរដ្ឋបាលខេត្តកំពង់ស្ពឺ លោក គង់ ឈុនលី និងលោក មុត ភន អភិបាលស្រុកសំរោងទង។
គោលបំណងនៃ«កម្មវិធីការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមលើកទី១៧» ធ្វើឡើង ដើម្បីចែកសម្ភារសិក្សា ចូលរួមដាំកូនឈើ ទុកជាអនុស្សាវរីយ៍នៅជុំវិញសាលា និងដើម្បីបង្កើនគម្របបៃតង ផ្តល់ខ្យល់អាកាសបរិសុទ្ធ និងបង្កើនសោភ័ណភាពដល់សាលារៀន និងមូលដ្ឋាន។ កម្មវិធី«ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមលើកទី១៧» នេះភ្ជាប់ជាមួយ កម្មវិធី«ស្តីពីការអប់រំ និងបរិស្ថាន» ដែលស្របទៅតាមគោលនយោបាយរបស់ក្រសួងបរិស្ថានក្នុងវិស័យចក្រា «ភាពស្អាត បៃតង និងចីរភាព» ដឹកនាំដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ពិសេស ជាផ្នែកមួយនៃមុំយុទ្ធសាស្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទាក់ទិននឹងបញ្ហានេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឲ្យដឹងថា កម្មវិធីរបស់ក្រសួងបរិស្ថាន ពិតជាមានសារៈសំខាន់ និងបានបំផុសនូវចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយនៅតាមសាលរៀនទូទាំងប្រទេស ប្រមាណជាង៣លាន៤ សែននាក់ ឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក និងមានភាពបៃតង មានដើមឈើ មានម្លប់ និងមានខ្យល់អាកាសល្អ ហើយ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ