Connect with us

ព័ត៌មានជាតិ

អន្តរាគមន៍ជួយសង្គ្រោះស្រូវកសិករនៅឃុំព្រែកសាម៉ាន់ សម្រេចបាន ១៨៤ ហិកតា លើ​ផ្ទៃដីសរុប ៤៨៣ ហិកតា

បានផុស

នៅ

រយៈពេល ១៤ ថ្ងៃ ការចុះអន្តរាគមន៍បូម​ទឹកជួយសង្គ្រោះស្រូវកសិករនៅឃុំព្រែកសាម៉ាន់ សម្រេចបាន ១៨៤ហិកតា ក្នុងចំណោមផ្ទៃដីសរុបចំនួន ៤៨៣ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានផ្ទៃដីស្រែប្រាំងសរុបចំនួន ៤៨៣ហិកតា មាន ៣ភូមិ ស្មើនឹងប្រជាពលរដ្ឋចំនួន ៣៨៩គ្រួសារ នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដែលកំពុងត្រូវបានអាជ្ញាធរខេត្តក្រចេះ ចុះអន្តរាគមន៍បូកទឹកជួយសង្គ្រោះទាន់ពេលវេលា។ នេះតាមការឲ្យដឹងពីលោក ព្រំ លាភ សមាជិកក្រុមប្រឹក្សាឃុំព្រែកសាម៉ាន់ បានឲ្យ កម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ។

សមាជិកក្រុមប្រឹក្សាឃុំរូបនេះ​បានឲ្យដឹងបន្តថា សកម្មភាពបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំរបស់លោក គិតត្រឹមថ្ងៃទី៣០ ខែមករានេះ គឺមានរយៈពេល ១៤ ថ្ងៃមកហើយ ជាលទ្ធផលសម្រេចបាន ១០០ ភាគរយ លើផ្ទៃដីចំនួន ១៨៤ ហិកតា ក្នុងចំណោមផ្ទៃដីសរុបចំនួន ៤៨៣ហិកតា ដោយបាននឹងកំពុងតែដំណើរការដំឡើងម៉ាស៊ីន បូមទឹកបន្ថែមទៀត ឆ្លើយតបតាមតម្រូវការចាំបាច់ និងតាមដានបន្តការវិវដ្តស្រូវដែលមានអាយុនៅតិច ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានស្រូវស្រែណាមួយរងគ្រោះនៅឡើយទេ។

នៅក្នុងកិច្ចអន្តរាគមន៍បូមទឹកជួយសង្គ្រោះដំណាំស្រូវរដូវប្រាំងជូនប្រជាកសិករនៅក្នុងឃុំព្រែកសាម៉ាន់នេះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរថ្នាក់ខេត្ត មន្ទីរពាក់ព័ន្ធ បានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកសរុបចំនួន ៥ គ្រឿង និងឧបត្ថម្ភប្រេងសរុបចំនួន ១០ ៥០០លីត្រ។

តាមការបញ្ជាក់ពីលោក ព្រំ លាភ នៅក្នុងកិច្ចអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងនេះ តាមការប៉ាន់ស្មានគ្រោងនឹងចំណាយពេលជាង ១ ខែ និងចំណាយប្រេងសរុបចំនួន ១៣ ៥០០ លីត្រ ខណៈបច្ចុប្បន្នក្រុមការងារមានប្រេងចំនួន ១០ ៥០០ លីត្រ នៅខ្វះប្រេងចំនួន ៣ ០០០ លីត្របន្ថែមទៀត នេះបើគិតតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ ការជួយសង្គ្រោះចប់សព្វគ្រប់នោះ។

តាមរយៈការជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាកសិករពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា លោក រ៉េត ស៊ីនុន ជាកសិកររស់នៅក្នុងឃុំព្រែកសាម៉ាន់បានឲ្យកម្ពុជាថ្មីដឹងថា ការ​ស្វះស្វែងបូមទឹកជួយដល់កសិករទាន់ពេលវេលា ទោះបីជាមិនទាន់គ្រប់បរិបូរ ប៉ុន្តែក៏គ្រប់គ្រាន់ដែរ។ លោកឲ្យដឹងបន្តថា សម្រាប់រូបលោក មានដីស្រែចំនួន ១ ហិកតាកន្លះ ធ្វើស្រូវពូជប្រភេទ ៥៤៥១ ដែលអាចទទួលបានទិន្នផលស្រូវចម្លោះពី ៩ តោន ទៅ ១០តោន ប្រសិនបើមានទឹកគ្រប់គ្រាន់៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២១ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៥២ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម