ព័ត៌មានជាតិ
ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន
កំពត ៖ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិជាង ៣ ម៉ឺននាក់ បានធ្វើដំណើរមកលំហែលេងកម្សាន្តនៅខេត្តកំពត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
ដោយក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍មកកាន់ខេត្តកំពតក្នុងរយៈពេល ពីរថ្ងៃនេះមិនមានបាតុភាពណាមួយ ដែលបង្កឡើងធ្វើឱ្យប៉ះពាល់ដល់បណ្តាភ្ញៀវទេសចរណ៍នោះឡើយ។
នេះបើតាមការបញ្ជាក់ពីលោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។

នេះបើយោងរបាយការណ៍របស់លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរណ៍សរុបចំនួន ៣០,២១៥ នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន២៩,៦៧៧ នាក់ និងភ្ញៀវទេសចរណ៍បរទេសមានចំនួន ៥៣៨នាក់ បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តកំពត ដោយឡែកកាលពីថ្ងៃទី២៩ កន្លងទៅខេត្តកំពត បានទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ប្រមាណជាង ២ មុីននាក់ផងដែរ។

លោកសយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានលើកឡើងឱ្យដឹងថា សម្រាប់ពិធីបុណ្យប្រពៃណីចិននិងវៀតណាមរយៈពេល២ ថ្ងៃ មានភ្ញៀវមកលំហែកម្សាន្តសរុប៣០,២១៥នាក់ ភ្ញៀវទេសចរណ៍កើនឡើង ១៤,៣៨ភាគរយ បើប្រៀបធៀបនិងរយៈពេល ២ ថ្ងៃ ឆ្នាំ២០៣៤ មានចំនួន២៦,៤១៦នាក់។

ទោះជាយ៉ាងណាលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា ពាក់ព័ន្ធសភាពការណ៍ទេសចរណ៍ រយៈពេលពីរថ្ងៃនេះ ពុំមានគ្រោះថ្នាក់ផ្សេងៗ ក៏គ្មាន ហើយបាតុភាពផ្សេងៗដែលបង្កឡើងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរក៏គ្មាននោះដែរ ក្នុងនោះលោកប្រធានបន្ទីរទេសចរណ៍ខេត្តកំពតបានធ្វើការបែងចែកក្រុមការងារចុះតាមគោលដៅកន្លែងរមណីយដ្ឋានទេសចរណ៍ជាង៣០កន្លែងទូទាំងខេត្តកំពត៕
ដោយ ៖ សឹង រ៉ាត់










-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា