Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បានផុស

នៅ

នៅល្ងាចថ្ងៃទី៣១ ខែមករា នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយវីដេអូមួយលើទំព័រហ្វេសប៊ុកផ្លូវការ ដែលក្នុងនោះ គឺបុគ្គលឈ្មោះ Mr Seth អ្នករៀបចំធ្វើបាតុកម្មព្រឹត្តិការណ៍១៨ សីហា បានព្យាយាមសុំសម្ដេចឱ្យជួយផ្ដល់តំណែងណាមួយ ប៉ុន្តែត្រូវបានសម្ដេចពន្យល់ ហើយបដិសេដ និងលើកទឹកចិត្តឱ្យប្រកបរបររកស៊ី ពេលវិលពីប្រទេសជប៉ុនវិញ។ សម្ដេចតេជោ ឱ្យដឹងថា បុគ្គលម្នាក់នេះ បានសុំលុយសម្ដេចជាបន្តបន្ទាប់ ប៉ុន្តែសម្ដេចឈប់ឆ្លើយតប។ ក្រោយសម្ដេចឈប់ឆ្លើយតបសារ សម្ដេចអះអាងថា បុគ្គលនេះ បានប្រព្រឹត្តទង្វើក្បត់សន្យា។ សម្ដេចបានស្នើឱ្យតុលាការ ចាត់ការលើសំណុំរឿងបុគ្គលម្នាក់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចបានសរសេរថា បុគ្គល Mr Seth   គឺ ក្មេងដែលសម្ដេចប្រដៅហើយមិនស្ដាប់តាម។

សម្ដេចសរសេរលើទំព័រហ្វេសប៊ុកក្នុងន័យដើមដូច្នេះ៖ «បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ។ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះទៅឪពុកម្តាយដើម្បីមានដើមទុនរកសុី។កូនមួយនេះបានផ្ញើសារសុំ លុយជាបន្តតែខ្ញុំមិនឆ្លើយ។​ ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូន មួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយ ប្រហារច្រើនគោលដៅ។កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨សីហា២០២៤។ពេលនេះខ្ញុំមិនស្នើសុំពន្យារពេលសម្រាប់រឿង ក្តីនេះទៀតទេព្រោះសាមីខ្លួនបានចាកចេញពី ការសន្យារបស់ខ្លួនហើយ»។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា កន្លងមកសម្ដេច បានទុកឱកាសឱ្យបុគ្គលម្នាក់នេះ ដោយស្នើសុំទៅតុលារការឱ្យត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះ ប៉ុន្តែមិនមែនលើកលែងការចោទប្រកាន់នោះឡើយ។

តាមរយៈវីដេអូដែលសម្ដេចផ្សព្វផ្សាយ សម្ដេចបានអំបាវនាវឱ្យភាគីជប៉ុនស្តាប់សំឡេងបុគ្គលម្នាក់នេះឲ្យច្បាស់ ថាតើបុគ្គលនេះសមនឹងទទួលបានការអនុគ្រោះ ឲ្យនៅប្រទេសជប៉ុនឬទេ បន្ទាប់ពីអស់រយៈពេលស្នាក់នៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៥ នាទីutes មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម